ព័ត៌មាន
អ៊ុយក្រែននិយាយថា រុស្ស៊ី បានវាយប្រហារលើនាវាដឹកគ្រាប់ធញ្ញជាតិស៊ីវិល នៅសមុទ្រខ្មៅ
អ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ថា បានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ វាយប្រហារលើនាវាដឹកគ្រាប់ធញ្ញជាតិស៊ីវិលដោយមីស៊ីល នៅសមុទ្រខ្មៅ ក្នុងតំបន់សេដ្ឋកិច្ចដែនសមុទ្ររបស់សមាជិកសម្ព័ន្ធយោធាណាតូរបស់ប្រទេសរ៉ូម៉ានី ជាអ្វីដែលខ្លួនពណ៌នាថា ជាការវាយប្រហារដ៏គឃ្លើនលើសេរីភាពនៃការធ្វើនាវាចរណ៍។

ប្រធានាធិបតី លោក Volodymyr Zelenskyy បាននិយាយថា នាវាដែលកំពុងដឹកគ្រាប់ធញ្ញជាតិអ៊ុយក្រែន ទៅកាន់ប្រទេសអេហ្ស៊ីប បានរងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី បន្ទាប់ពីនាវា បានចាកចេញពីដែនទឹកអ៊ុយក្រែន ប៉ុន្តែពុំមានអ្នករងរបួសនោះទេ។

ប្រសិនបើត្រូវបានបញ្ជាក់ ឧបទ្ទវហេតុនេះនឹងបង្ហាញពីការកើនឡើងខ្លាំងនៃភាពតានតឹង រវាងទីក្រុងមូស្គូ និងសម្ព័ន្ធមិត្តយោធាណាតូ ដែលបានព្យាយាមដោះស្រាយច្រកមួយ រវាងការព្រួយបារម្ភកើនឡើង និងការគាំទ្រអ៊ុយក្រែនក្នុងសង្រ្គាមរបស់ប្រទេសនេះជាមួយរុស្ស៊ី ចាប់តាំងពីការវាយលុករបស់ទីក្រុងមូស្គូ ក្នុងខែកុម្ភៈ ឆ្នាំ២០២២។

ក្រុមហ៊ុនសន្តិសុខដែនសមុទ្ររបស់ចក្រភពអង់គ្លេស Ambrey បាននិយាយនៅក្នុងកំណត់ត្រាមួយថា នាវាផ្ទុកទំនិញខ្នាតធំមានទង់ជាតិប្រទេសកោះសង់ឃីតនិងណេវីស ត្រូវបានវាយប្រហារដោយមីស៊ីល បាញ់ដោយរុស្ស៊ី បន្ទាប់ពីបានចាកចេញពីកំពង់ផែ Chornomorsk របស់អ៊ុយក្រែន ក្នុងទីក្រុង Odesa របស់អ៊ុយក្រែន។
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា