ព័ត៌មាន
សហជីពសាទរការអភិវឌ្ឍន៍ខេត្តជាប់ព្រំដែន ក្រោយបានទស្សនកិច្ចដោយផ្ទាល់នៅតំបន់ទាំងនោះ
ក្រុមសហជីពនៅកម្ពុជា បានបង្ហាញពីការគាំទ្រទៅលើគម្រោងអភិវឌ្ឍន៍នានារបស់រាជរដ្ឋាភិបាលនៅតាមខេត្តជាប់ព្រំដែន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារ និងបង្កើនចំណូលដល់ពលរដ្ឋរស់នៅក្នុងមូលដ្ឋាន។

លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា ដែលបានចុះទៅដោយផ្ទាល់នៅខេត្តដែលជាប់នៅតាមខ្សែបន្ទាត់ព្រំដែន ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែង ក៏ដូចជាស្វែងយល់គម្រោងការអភិវឌ្ឍន៍ខេត្តរបស់រាជរដ្ឋាភិបាល នៅក្នុងកិច្ចសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី លោកបានឲ្យដឹងថា ពិតជាមានអារម្មណ៍ថារំភើប និងមិននឹកស្មានទេថា អ្វីដែលធ្លាប់បានឮ គេបានប្រឌិតនូវអ្វីដែលជារឿងមិនពិត ហើយក៏ចង់ដឹងកាពិតថាតើបង្គោលព្រំដែននៅកន្លែងមួយដែលទទួលយកបានទាំងអស់គ្នា។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងក្នុងស្រុក និងក្រៅស្រុក ប្រសិនបើចង់បានព័ត៌មានពិត និងចង់ដឹងជាក់ច្បាស់ អាចអញ្ជើញមកដោយផ្ទាល់ ដើម្បីកុំឲ្យចេះតែជឿក្រុមជ្រុលនិយម ឬជនក្បត់ជាតិ៣ជំនាន់ ដែលបានប្រឌិតនូវអ្វីដែលជាព្រំដែនមិនពិតប្រាកដ។ លោកបន្ថែមថា តាមរយៈសុខសន្តិភាព ផ្តល់ឱកាសខ្ពស់ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវផែនការយ៉ាងច្បាស់លាស់នៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ពីមួយអាណត្តិ ទៅមួយអាណត្តិ ពិសេសខេត្តជាប់ព្រំដែនប្រទេសជិត និងនៅតាមតំបន់អភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាមជាដើម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជាច្រើនកន្លែងដល់ប្រជាពលរដ្ឋ។

ស្របគ្នានេះ លោកស្រី ទេព គឹមវណ្ណារី ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា បានសម្តែងការអរគុណចំពោះរាជរដ្ឋាភិបាល ដែលបានកសាងផ្លូវគមនាគមន៍យ៉ាងស្រួល ដើម្បីឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរជិតឆ្ងាយអាចធ្វើដំណើរយ៉ាងងាយស្រួល ដើម្បីទៅទស្សនា និងមើលភាពជាក់ស្ដែងថាល្អប្រសើរយ៉ាងណា។ លោកស្រី សង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើនទៅមុខបន្តទៀត ដើម្បីឱ្យកម្ពុជាកាន់តែរីកចម្រើន ហើយលោកស្រី ក៏នៅតែគាំទ្រចំពោះរាជរដ្ឋាភិបាល គាំទ្រសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តទៅមុខទៀតផងដែរ។
សូមបញ្ជាក់ថា ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងនៅតាមតំបន់ព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្រវាត់ព្រំដែន និងការអភិវឌ្ឍជារួមរបស់ប្រជាពលរដ្ឋក្នុងភូមិភាគឦសាន។ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសរៀបចំដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃ ចាប់ពីខែកញ្ញា រហូតដល់បំណាច់ឆ្នាំ២០២៤។ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ នឹងផ្តល់ជូនដោយឥតគិតថ្លៃ និងរាល់ការចំណាយទាំងអស់ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជន៕ អត្ថបទ ឈិត បូរ៉ាវី




-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប