ព័ត៌មាន
នាយឧត្តមសេនីយ៍ ទៀ សីហា ជួបពិភាក្សាការងារមួយចំនួនជាមួយអនុប្រធានទី១ គណៈកម្មការយោធាមជ្ឈឹមចិន
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ ចាង យូសៀ អនុប្រធានទី១ គណៈកម្មការយោធាមជ្ឈឹមចិន នៅក្នុងឱកាសចូលរួមវេទិកាប៉េកាំងសៀនសាន លើកទី១១ នៅទីក្រុងប៉េកាំងប្រទេសចិន។
ថ្លែងនៅក្នុងកិច្ចជំនួបនោះ នាយឧត្តមសេនីយ៍ ចាង យូសៀ បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងគណៈប្រតិភូកម្ពុជា ដែលបានចំណាយពេលជួបពិភាក្សាការងារដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យយោធារវាងប្រទេសទាំងពីរ។
នាយឧត្តមសេនីយ៍ ចាង យូសៀ ក៏បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិកម្ពុជា ដែលតែងតែគាំទ្រការរៀបចំធ្វើជាម្ចាស់ផ្ទះវេទិកាប៉េកាំងសៀនសាន។ នាយឧត្តមសេនីយ៍ ចាង យូសៀ ក៏បានមានប្រសាសន៍ថា កម្ពុជា និងចិនគឺជាមិត្តដ៏យូរអង្វែង ហើយកិច្ចសហប្រតិបត្តិការ មិត្តភាពដែកថែបនៃប្រទេសទាំងពីរកាន់តែមានភាពរីកចម្រើនជាបន្តបន្ទាប់។
នាយឧត្តមសេនីយ៍បានបន្ថែមថា ក្រោមការដឹកនាំរបស់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ កិច្ចសហប្រតិបត្តិការរវាងកងទ័ព ទាំងពីរ(កម្ពុជា-ចិន) ក៏កាន់តែរីកចម្រើនជឿនលឿនទៅមុខបន្តទៀតផងដែរ ។ នាយឧត្តមសេនីយ៍ ក៏បានអះអាងថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយកម្ពុជា ដើម្បីបន្តពង្រឹងចំណងមិត្តភាព បង្កើនទំនាក់ទំនងជាយុទ្ធសាស្រ្ត និងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីលើកកម្ពស់ទំនាក់ទំនងយោធាដល់កម្រិតថ្មីមួយផងដែរ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរនាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងនូវសមានចិត្ត និងចូលរួមរំលែកទុក្ខចំពោះរាជរដ្ឋាភិបាលចិន និងប្រជាជនចិន ដែលបានទទួលរងគ្រោះដោយសារព្យុះទីហ្វុងយ៉ាហ្គី កាលពីពេលថ្មីៗនេះ ហើយនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តពង្រឹងពង្រីកកិច្ចការងារកិច្ចសហប្រតិបត្តិការល្អរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ដែលជាការបន្តនូវស្នាដៃ និងសមិទ្ធផលដែលបានពូនជ្រុំដោយសម្តេចពិជ័យសេនា អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិផងដែរ។ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានថ្លែងអំណរគុណដល់ភាគីចិន ដែលបានខិតខំជួយដល់កម្ពុជា និងបានផ្តល់អាហារូបករណ៍ ការបណ្តុះបណ្តាលដល់សិក្ខាកាមកងយោធពលខេមរភូមិន្ទ ដែលពីមួយឆ្នាំៗមានការកើនឡើងជាលំដាប់។
នៅក្នុងកិច្ចជំនួបនោះ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាថ្មីៗនៅក្នុងតំបន់ និងសកលលោក ព្រមទាំងបានព្រមព្រៀងលើកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួន ដូចជា ការជំរុញនូវកិច្ចសហប្រត្តិបត្តិការជាយុទ្ធសាស្រ្ត ការផ្លាស់ប្តូរទស្សនកិច្ចមន្រ្តីជាន់ខ្ពស់ ការលើកកម្ពស់ប្រសិទ្ធិភាពជំនួយយោធា និងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងតាមយៈសមយុទ្ធយោធារួមគ្នា ដូចជាលំហាត់នាគមាសលំហាត់ទេវតាសន្តិភាពជាដើម។ភាគីទាំងពីរ ក៏បានសម្តែងក្តីសង្ឃឹមថា នឹងពង្រីកបន្ថែមទៀតនូវភាពស៊ីជម្រៅ និងវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីជំរុញសហគមន៍ជោគវាសនារួមគ្នាក្នុងយុគសម័យថ្មី៕អត្ថបទបាន ចក់
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា