ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃ ណែនាំទីភ្នាក់ងារនានាឲ្យបង្កើនវិធានការសង្គ្រោះជនរងគ្រោះទឹកជំនន់ PM speeds up flood aid
នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែ ថងថាន ស៊ីណាវ៉ា (Paetongtarn Shinawatra) បានណែនាំឱ្យទីភ្នាក់ងារនានា បង្កើនវិធានការសង្គ្រោះដើម្បីជួយជនរងគ្រោះដោយទឹកជំនន់ នៅក្នុងខេត្តដែលរងគ្រោះ នៅភាគខាងជើង ជាពិសេសខេត្ត ឈៀងរ៉ៃ(Chiang Rai) ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។

កាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Paetongtarn បានកោះប្រជុំរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីបន្ទាន់ ដើម្បីពិភាក្សាអំពីវិធានការផ្តល់ជំនួយដល់ជនរងគ្រោះដោយទឹកជំនន់នៅភាគខាងជើង។
លោកស្រី បានណែនាំដល់ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងកសិកម្មនិងសហករណ៍ ឱ្យដោះស្រាយ ការជម្លៀសប្រជាជន និងសត្វចិញ្ចឹមរបស់ពួកគេ។
ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសុខាភិបាលសាធារណៈ ត្រូវបានណែនាំឲ្យយកចិត្តទុកដាក់ចំពោះប្រជាជននៅតាមមណ្ឌលជម្លៀស និងផ្តល់ការផ្គត់ផ្គង់វេជ្ជសាស្រ្ត ខណៈក្រសួងកសិកម្មនិងសហករណ៍ ត្រូវធានាបានការផ្គត់ផ្គង់ចំណីគ្រប់គ្រាន់សម្រាប់សត្វចិញ្ចឹមរបស់ប្រជាជន។
ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងនគរបាលភូមិន្ទថៃ ទទួលខុសត្រូវរួមគ្នាក្នុងការថែរក្សាទ្រព្យសម្បត្តិ និងលំនៅឋានរបស់ពលរដ្ឋក្នុងអំឡុងពេលទឹកជំនន់។ នៅពេលដែលស្ថានភាពទឹកជំនន់ធូរស្រាល ទីភ្នាក់ងារ នឹងវាយតម្លៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធប្រើប្រាស់ ប្រមូលពាក្យបណ្តឹងពីអ្នកស្រុក និងជួសជុលលំនៅឋាននិងរចនាសម្ព័ន្ធដែលរងការខូចខាត។
ក្រសួងមហាផ្ទៃ និងក្រសួងកសិកម្ម និងសហករណ៍នឹងធ្វើការរួមគ្នាដើម្បីពង្រឹងទំនប់ទឹក និងកែលម្អប្រព័ន្ធលូ ខណៈក្រសួងធនធានរ៉ែ ក៏ត្រូវបានណែនាំឱ្យពន្លឿនការងារលើប្រព័ន្ធព្រមាននៅតំបន់ដែលមានហានិភ័យខ្ពស់។ ទីភ្នាក់ងារបរិស្ថាន ត្រូវបានណែនាំឱ្យតាមដានកម្រិតទឹកភ្លៀង និងវាយតម្លៃស្ថានភាព និងជូនដំណឹងដល់ភ្នាក់ងារផ្សេងៗទៀត។
ការិយាល័យធនធានទឹកជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ខេត្តជាង៤០របស់ប្រទេសថៃ ត្រូវបានដាក់ក្នុងការព្រមានសម្រាប់ទឹកជំនន់ដ៏គំហុក ដែលអាចកើតមាន ខណៈវិសម្ពាធត្រូពិកថ្មីត្រូវបានគេរំពឹងថានឹងវាយបក់រហូតដល់ថ្ងៃទី១៨ ខែកញ្ញា។
យោងតាមរដ្ឋាភិបាលបានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី១០ខែកញ្ញាមក មនុស្សយ៉ាងហោចណាស់៩នាក់បានស្លាប់ដោយសារទឹកជំនន់នៅក្នុងខេត្តភាគខាងជើង មានខេត្តឈៀងរ៉ៃ និងឈៀងម៉ៃ។
-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប