ព័ត៌មាន
អាហ្រ្វិកថា ខ្លួនអាចរៃអង្គាសប្រាក់បាន ៦០០លានដុល្លារក្នុងការឆ្លើយតបនឹងជំងឺអុតស្វា (Mpox)
ប្រធានមជ្ឈមណ្ឌលអាហ្វ្រិកសម្រាប់ការគ្រប់គ្រងនិងបង្ការជំងឺ (CDC) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១២ កញ្ញា) ថាទីភ្នាក់ងារនេះអាចរៃអង្គាសប្រាក់បាន ៦០០លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគអុតស្វា ឬហៅថាអឹមផក (Mpox) ដែលកំពុងកើនឡើងនៅលើទ្វីបនេះ។

អង្គការសុខភាពពិភពលោក WHO បានប្រកាសថា ជំងឺ Mpox ជាភាពអាសន្នសុខភាពសកលនៅពាក់កណ្តាលខែសីហា បន្ទាប់ពីមេរោគបម្លែងថ្មីបានចាប់ផ្តើមរីករាលដាលពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោទៅកាន់ប្រទេសជិតខាង។ លោក ហ្សង់ កាសេយ៉ា (Jean Kaseya) អគ្គនាយកនៃទីភ្នាក់ងារ CDC របស់អាហ្វ្រិកបានប្រាប់អ្នកយកព័ត៌មានថា «យើងមានភាពវិជ្ជមានដែលថាយើងអាចរៃអង្គាសប្រាក់បាន ៦០០លានដុល្លារសម្រាប់ទប់ទល់ភាពអាសន្ននេះ»។

កាលពីខែសីហា ទីភ្នាក់ងារនេះបានដាក់តម្លៃប៉ាន់ស្មាននៃការឆ្លើយតបលើជំងឺ Mpox នៅតួលេខ ២៤៥លានដុល្លារ ហើយនិយាយថាខ្លួនទទួលបានត្រឹមតែ ២០លានដុល្លារប៉ុណ្ណោះ។ លោក Kaseya មិនបានប្រាប់ទេថាហេតុអ្វីបានជាការចំណាយ ដែលមិនរាប់បញ្ចូលថ្លៃវ៉ាក់សាំងនោះ បានកើនឡើងខ្លាំងបែបនេះ។
លោក Kaseya បានបន្តថា មូលនិធិអាចមកពីបណ្តាប្រទេសសហភាពអាហ្វ្រិក ដៃគូអភិវឌ្ឍន៍ សប្បុរសជន និងវិស័យឯកជន ដោយបន្ថែមថាលោកនឹងប្រកាសពីចំនួនទឹកប្រាក់ដែលបានរៃអង្គាសសរុបនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ក្នុងខែនេះ។ ទិន្នន័យរបស់ CDC អាហ្រ្វិកបានបង្ហាញថា ទ្វីបអាហ្រ្វិកបានមើលឃើញជំងឺ Mpox ដែលសង្ស័យ ជាង ២៦.០០០ករណី រួមទាំងការស្លាប់ចំនួន ៧២៤នាក់មកទល់ពេលនេះ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា