ព័ត៌មាន
ពលរដ្ឋ ៧៣៨ គ្រួសារក្នុងសង្កាត់ក្របីរៀលបានទទួលចង្រ្កានបង្កើនថាមពលកាត់បន្ថយការបំពុលបរិស្ថាន
សៀមរាប ៖ ក្រុមការងារចុះជួយមូលដ្ឋាន សង្កាត់ក្របីរៀល ក្រុងសៀមរាប តាមរយៈបណ្តាញសង្គមស៊ីវិលកម្ពុជា (CCN) បានផ្ដល់ចង្ក្រានចំនួន ៧៣៨ ចង្ក្រាន ដល់ប្រជាពលរដ្ឋចំនួន៧ភូមិ ក្នុងសង្កាត់ក្របីរៀល ដើម្បីជួយកាត់បន្ថយភាពក្រីក្រ និងចូលរួមការកាត់បន្ថយការបំភាយកាបូនចូលក្នុងបរិយាកាសក្នុងពេលធ្វើចំណីអាហារ។ ពិធីប្រគល់ចង្ក្រាននេះ ធ្វើឡើងថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២៤នេះ។
ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋាន សង្កាត់ក្របីរៀល ក្រុងសៀមរាប មានប្រសាសន៍ថា ចង្ក្រានបង្កើនថាមពលនេះ ជាអំណោយរបស់ក្រុមហ៊ុនចិន ដែលមានមូលដ្ឋាននៅសាធារណៈរដ្ឋប្រជាមានិតចិន។ ក្រុមហ៊ុននេះ គឺផ្តោតសំខាន់ទៅលើភាពបៃតងនៅលើផែនដី និងមានសកម្មភាពក្នុងការជួយកាត់បន្ថយភាពក្រីក្រ និងចូលរួមការកាត់បន្ថយការបំភាយកាបូនចូលក្នុងបរិយាកាស។
ឯកឧត្ដមបន្ដថា ចង្ក្រាននេះត្រូវបានផលិតឡើងដោយសិប្បកម្មព្រៃមាន់ ដែលមានមូលដ្ឋាននៅខេត្តកំពង់ឆ្នាំង និងដែលមានកម្មករជាអ្នកពិការភាពមួយចំនួនផងដែរ។ ចង្ក្រាននេះ មិនត្រឹមតែជួយលើក សម្រស់ផ្ទះបាយ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែក ជាមួយសហគមន៍អន្តរជាតិ នៅក្នុងការកាត់បន្ថយការបំភាយកាបូនទៅក្នុងបរិយាកាស និងជំរុញបៃតងភាពជំវិញផ្ទះ និងសហគមន៍ឱ្យកាន់តែល្អប្រសើរថែមទៀតផង។
លោក សាខុន ប៉ូរិន ជាប្រធានបណ្តាញសង្គមស៊ីវិលកម្ពុជា (CCN) មានប្រសាសន៍ថា ក្នុងបេសកកម្មចែកចង្ក្រានបង្កើនថាមពលព្រៃមាន់នេះ ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យបរិស្ថាន និងការកាត់បន្ថយភាពក្រីក្រ។ ជំនួយចង្ក្រានព្រៃមាន់គឺមានលក្ខណៈបច្ចេកទេសក្នុងការកាត់បន្ថយដល់ការប្រើប្រាស់បរិមាណអុស និងការបំភាយកាបូនក្នុងកម្រិតមួយទាបចូលទៅក្នុងបរិយាកាស។ ចង្ក្រាននេះក៏មានការពិសោធន៍ចេញពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងការផលិតយ៉ាងណាឱ្យមានគុណភាព និងការបំភាយកាបូនក្នុងកំរិតទាប។ លោកបន្ដថា កន្លងមក បណ្តាញសង្គមស៊ីវិលកម្ពុជាបានចែកជូនដល់ប្រជាជនអស់ចំនួនជាង ២៥០០០ ចង្ក្រានរួចមកហើយ ដែលមាន១២រាជធានី-ខេត្ត ហើយក្នុងនោះ មានប្រជាពលរដ្ឋក្នុងខេត្ដសៀមរាប ក៏បានទទួលចង្ក្រានបរិស្ថាននេះផងដែរ៕




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា