ព័ត៌មាន
អាជ្ញាធរគ្រោងដាក់តំបន់ភ្នំនាងកង្រី និងភ្នំទូកមាសជាតំបន់ប្រើប្រាស់ច្រើនយ៉ាងដើម្បីទាក់ទាញទេសចរ
កំពង់ឆ្នាំង ៖ អាជ្ញាធរស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង គ្រោងនឹងប្រែក្លាយតំបន់ភ្នំកង្រី និងតំបន់ភ្នំទូកមាសដែលជាតំបន់ប្រើប្រាស់ច្រើនយ៉ាង អោយក្លាយជាតំបន់ទេសចរណ៍មួយដែលមានភាពទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ។ ម្យ៉ាងទៀតដើម្បីអនុវត្តផែនការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍នេះឱ្យមានប្រសិទ្ធភាពនោះកន្លងមក លោកអភិបាលស្រុកកំពង់លែង បានដឹកនាំក្រុមការងារចុះពិនិត្យ ដើម្បីពិភាក្សាលម្អិតទៅលើគម្រោងសំខាន់ៗ ដែលត្រូវអនុវត្តចំពោះមុខ។
លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែងបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យសម្រេចដាក់ «ភ្នំនាងកង្រី និងភ្នំទូកមាស» ស្ថិតក្នុងឃុំត្រងិល ឃុំពោធិ៍ ឃុំច្រណូក ឃុំដារ និងឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅជាតំបន់ប្រើប្រាស់ច្រើនយ៉ាង ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។
លោកបន្តថា គោលបំណងនៃការសម្រេចដាក់ភ្នំនេះជាតំបន់ប្រើប្រាស់ច្រើនយ៉ាង គឺដើម្បីធានាឱ្យមានការថែទាំទីជម្រក និងស្ថិរភាពនៃប្រពន្ធអេកូឡូស៊ីសារព័ន្ធមជ្ឈដ្ឋានធម្មជាតិ សត្វព្រៃ រុក្ខជាតិ សម្រាប់យូរអង្វែង។ រក្សាលំនឹងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យ គ្រោះមហន្តរាយធម្មជាតិ។ លើកទឹកចិត្តឱ្យមានការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងការថែរក្សាការពារ អភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តរភាព។
លោកបានបន្តថា ភ្នំនាងកង្រី និងភ្នំទូកមាសមានសម្រស់ព្រៃភ្នំ និងទឹកទន្លេជាប់ជើងភ្នំជាការទាក់ទាញបំផុត ជាពិសេសភ្ញៀវទេសចរណ៍អាចទៅកម្សាន្តគ្រប់រដូវកាល។ រមណីយដ្ឋានភ្នំនាងកង្រី និងភ្នំទូកមាស ជាតំបន់ទេសចរណ៍មួយ ដែលមានទស្សនីយភាពធម្មជាតិជាច្រើន តែចំពោះភ្នំនាងកង្រីវិញ បានបង្ហាញពីរូបរាងភ្នំយ៉ាងចម្លែក គឺដូចជារាងមនុស្សស្រីកំពុងដេក ។ នៅលើភ្នំនាងកង្រី និងភ្នំទូកមាស ក៏មានដើមឈើតូចធំជាច្រើនប្រភេទ និងមានទន្លេយ៉ាងធំល្វឹងល្វើយ អាចឱ្យអ្នកទេសចរជាតិអន្តរជាតិ ជិះទូកកម្សាន្ត គយគន់មើលពីសម្រស់ភ្នំនាងកង្រី ពីត្រើយម្ខាងនៃទន្លេផ្សារក្រោមផងដែរ៕
កាំង ហុងវាស្នា




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា