ព័ត៌មាន
ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្តម កែវ រតនៈ បន្តចុះពិនិត្យព្យាបាលភ្នែកជូនពលរដ្ឋក្នុងស្រុកតាលោសែនជ័យ
ខេត្តពោធិ៍សាត់៖ រថយន្តវៈកាត់ភ្នែកចល័ត និងក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្ដម កែវ រតនៈ ជាច្រើនរូបដឹកនាំដោយឯកឧត្ដម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ យូ ស្រីលាភ ក្រោមកិច្ចសហការសម្របសម្រួលដោយ ឯកឧត្តម ស៊ុយ ឌីម៉ង់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកតាលោសែនជ័យ បានធ្វើការចុះពិនិត្យព្យាបាលភ្នែក វាស់ភ្នែក វះកាត់បកភ្នែកនិងកន្ទុយថ្លែន ថ្នាំភ្នែក និងវ៉ែនតា ដោយឥតគិតប្រាក់ ជូនប្រជាពលរដ្ឋក្នុងស្រុកតាលោសែនជ័យ ។ កម្មវិធីពិនិត្យព្យាបាលភ្នែកនេះត្រូវបានរៀបចំឡើង នៅបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកតាលោសែនជ័យ រយៈ១ថ្ងៃពេញ ដោយមានប្រជាពលរដ្ឋមកពីឃុំតាលោ និងឃុំផ្ទះរ៉ុង ចំនួន២២៥៥នាក់ទទួលបានវ៉ែនតា ,៧៦៣នាក់ទទួលបានថ្នាំព្យាលបាលភ្នែក ,២៨នាក់ទទួលបានការវៈកាត់បកបាយភ្នែក ,៩នាក់ទទួលបានការវៈកាត់កន្លុយថ្លែនភ្នែក ,៣នាក់ទទួលបានការព្យាបាលដកកំទេចដែកចេញពីភ្នែក និងម្នាក់ទទួលបានការព្យាបាលខ្លាញ់ក្រោមភ្នែក។
ឯកឧត្តម ស៊ុយ ឌីម៉ង់ មានប្រសាស៍លើកឡើងថា ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះមកពិនិត្យនិងព្យាបាលភ្នែកជូនប្រជាពលរដ្ឋក្នុងស្រុកតាលោសែនជ័យដោយឥតគិតប្រាក់ក្នុងពេលនេះគឺជាសកម្មភាពមនុស្សធម៌ ដែលបានផ្តួចផ្តើមឡើងដោយឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តពោធិ៍សាត់ ដែលជាការយកចិត្តទុកដាក់លើសុខមាភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកតាលោសែនជ័យ និងក្នុងគោលបំណងដើម្បីរួមចំណែកកាត់បន្ថយការចំណាយនិងការលំបាកនានារបស់ប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្សត់ខ្សោយ ។ ហើយក្នុងនាមជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកតាលោសែនជ័យ ឯកឧត្តម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ យូ ស្រីលាភ ដែលបានដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តជាច្រើនរូប លះបង់ទាំងថវិកា កំលាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួន ចុះមកពិនិត្យព្យាបាលភ្នែកជូនប្រជាពលរដ្ឋស្រុកតាលោសែនជ័យដោយមិនគិតប្រាក់ ។ ឯកឧត្តម ស៊ុយ ឌីម៉ង់ ក៏សូមអរគុណដល់ក្រុមការងារជួយចុះតាមឃុំទាំង២ ដែលបានជួយសម្រួលដល់ការធ្វើដំណើរ និងផ្តល់អាហារសម្រន់ជូនប្រជាពលរដ្ឋដើម្បីមកទទួលការពិនិត្យព្យាបាលភ្នែក ។ ហើយដោយមើលឃើញពីតម្រូវការជាក់ស្តែង និងតបតាមសំណូមពរពីប្រជាពលរដ្ឋ ក្រុមការងារចុះមូលដ្ឋានស្រុកតាលោសែនជ័យ នឹងបន្តសហការជាមួយក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្តម កែវ រតនៈ ធ្វើការចុះមកពិនិត្យព្យាបាលភ្នែកជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកតាលោសែនជ័យជាបន្តបន្ទាប់ទៀត ។
គួរឱ្យដឹងដែរថាក្នុងឆ្នាំ២០២៤នេះ រថយន្តវៈកាត់ភ្នែកចល័ត និងក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្តម កែវ រតនៈ ដឹកនាំដោយឯកឧត្ដម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ យូ ស្រីលាភ បានចុះមកខេត្តពោធិ៍សាត់ចំនួន៤លើក ដោយពិនិត្យព្យាលបាលភ្នែក ជូនប្រជាពលរដ្ឋបានប្រមាណ៩០០០នាក់ ហើយកាលពីឆ្នាំ២០២៣ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្តម កែវ រតនៈ បានចុះមកខេត្តពោធិ៍សាត់ចំនួន០៧លើក ដោយធ្វើការពិនិត្យព្យាបាលជូនប្រជាពលរដ្ឋប្រមាណជិត១ម៉ឺននាក់ ក្នុងនោះលោកយាយលោកតាចាស់ជរាជាប្រមាណជិត២០០នាក់ ដែលមានបញ្ហាភ្នែកធ្ងន់ធ្ងរអាចបណ្តាលអោយទៅជាពិការភ្នែក ត្រូវបានក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តធ្វើការវះកាត់ជួយសង្គ្រោះបានយ៉ាងជោគជ័យផងដែរ ៕ អត្ថបទ ភិរុណ ពៅ















-
ព័ត៌មាន5 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន7 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត