ព័ត៌មាន
ជំនន់ទឹកភ្លៀងកំពុងវាយប្រហារស្រុកចិត្របុរី ខេត្តក្រចេះ
នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ជំនន់ទឹកភ្លៀងបានកើតឡើងបង្កឲ្យជនលិចផ្ទះសម្បែងប្រជាពលរដ្ឋ ផ្លូវ សាលារៀន មណ្ឌលសុខភាព និងវត្តអារាម ស្ថិតនៅភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំ និងពេញមួយយប់កាលពីយប់មិញ។
ជំនន់ទឹកភ្លៀងនេះបានបង្កឲ្យវត្ត ដាសិលារាម មណ្ឌលសុខភាពដារ សាលាបឋមសិក្សាដារ កំណាត់ផ្លូវកៅស៊ូក្នុងភូមិអញ្ចាញ និងផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងផ្ទះផងដែរ។
លោក ញ៉ឹក សេត ជាពលរដ្ឋរងគ្រោះទឹកលិចផ្ទះបានឲ្យដឹងថា ជំនន់ទឹកភ្លៀងនេះបានហក់ឡើង នៅវេលាម៉ោងប្រមាណជា៦ និង០០នាទីព្រឹកយ៉ាងកំហុកតែម្តងដោយពុំបានដឹងខ្លួនជាមុន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកាលពីយប់មិញពេញមួយយប់។ ភ្លាមៗនោះផ្ទះ និងសម្ភារៈផ្សេងៗនៅក្នុងផ្ទះរបស់គាត់ក៏ត្រូវបានអ្នកភូមិជួយលើកទុកដាក់ផុតពីទឹកបានទាន់ពេលវេលា។
គូសបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលលំនៅឋានប្រជាពលរដ្ឋនៅភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ រងគ្រោះលិចលង់ដោយជំនន់ទឹកភ្លៀងនេះ ប៉ុន្តែមិនបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស សត្វឡើយ ខណៈកម្រិតកម្ពស់ទឹកទន្លេមេគង្គក្រចេះ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ មានកម្ពស់ ១៩.៨៤ម៉ែត្រ និងកម្ពស់ទឹកប្រុងប្រយ័ត្ន ២២.០០ម៉ែត្រ៕ ដោយ សេង ម័រ







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា