ព័ត៌មាន
អគ្គព្រះរាជអាជ្ញារងខេត្តកំពង់ឆ្នាំង ស្នើមន្ត្រីនគរបាលយុត្តិធម៌គោរពច្បាប់កុំគោរពបុគ្គលអាចនាំទុក្ខដល់រាស្ត្រ
កំពង់ឆ្នាំង៖ ឯកឧត្តម អ៊ឹម សុផាន អគ្គព្រះរាជអាជ្ញារង និងក្រុមការងារ នៃមហាអយ្យការអមសាលា ឧទ្ទរណ៍ភ្នំពេញ បានស្នើមន្ត្រីនគរបាលយុត្តិធម៌នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវនាំគ្នាគោរពច្បាប់ឱ្យបានត្រឹមត្រូវ មិនត្រូវគោរពតែបុគ្គលចោលច្បាប់ នាំទុក្ខដល់រាស្ត្រនោះឡើយ។ ឯកឧត្តម បានថ្លែងបែបនេះ ក្នុងពេលចុះ ធ្វើអធិការកិច្ចនៅអយ្យការអមសាលាដំបូងខេត្ត ពន្ធនាគារ និងមន្ត្រីនគរបាលយុត្តិធម៌ក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៦ ខែកញ្ញា នេះ ។
ឯកឧត្តម បានបញ្ជាក់ថា ការចុះមកធ្វើអធិការកិច្ចក្នុងខេត្តកំពង់ឆ្នាំងនាពេលនេះ គឺធ្វើអធិការកិច្ច លើភាពយឺតយ៉ាវនៃសំណុំរឿង បញ្ហានីតិវិធី (បច្ចេកទេសអនុវត្ត សំណួរ ចម្លើយ) ការពិនិត្យសំណុំរឿង ការពិនិត្យសៀវភៅ បញ្ហាប្រឈម និងដំណោះស្រាយ។ ក្រុមការងារ បានអធិការកិច្ចទៅលើពន្ធនាគារខេត្ត ដោយពិនិត្យលើសាលក្រម សាលដីកា ការឃុំខ្លួនលើស អ្នកទោសអនីតិជន អ្នកទោសជាស្ត្រីមានកូននៅ ជាមួយ អ្នកទោសរោគចិត្ត ពិនិត្យសៀវភៅ និងស្ថានភាពអ្នកទោស។ ក្រុមការងារ ក៏បានដំណើរការអធិការ កិច្ចនៅបញ្ជាការកងរាជអាវុធហត្ថខេត្ត និងស្នងការដ្ឋាននគរបាលខេត្ត លើបញ្ហាប្រឈម និងដំណោះ ស្រាយ ពិនិត្យសៀវភៅ និងពិនិត្យកន្លែងឃាត់ខ្លួន។ នៅក្នុងច្បាប់ ពេលចាប់បានបទល្មើស ឬមានហេតុ ការណ៍អ្វីកើតឡើង នគរបាលយុត្តិធម៌ទាំងអស់ ត្រូវរាយការណ៍ជាបន្ទាន់ទៅឯកឧត្តមព្រះរាជអាជ្ញា និងស្នើ សុំយោបល់ មិនត្រូវនាំគ្នាចាប់ហើយ ឬបទល្មើសកើតឡើងហើយ នៅស្ងៀមមិនឱ្យព្រះរាជអាជ្ញាដឹងនោះ ឡើយ។
ឯកឧត្តម បានសុំឱ្យមន្ត្រីនគរបាលយុត្តិធម៌ដែលមិនអស់ចិត្តពីរបបរាយការណ៍ជូនព្រះរាជអាជ្ញា អាចសួរអគ្គព្រះរាជអាជ្ញាបាន ថាតើព្រះរាជអាជ្ញាឱ្យរាយការណ៍យោងតាមមាត្រាលេខ៨៩នោះ ត្រឹមត្រូវ ឬ អត់ និងមាត្រាផ្សេងទៀតនៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌនោះ ។
ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា រយៈពេលកន្លង មក ការធ្វើការងារជាមួយនគរបាលយុត្តិធម៌ក្នុងខេត្តកំពង់ឆ្នាំង គឺមាននគរបាលយុត្តិធម៌មួយចំនួន មិន ទាន់អនុវត្តបានត្រឹមត្រូវឡើយ តាមមាត្រា៨៩ នៃក្រមនីតិវិធី បើទោះជាឯកឧត្តមបានប្រជុំជាមួយនគរ បាលយុត្តិធម៌ជាច្រើនលើក និងបានលើកមកពន្យល់រួចហើយ នៅតែនគរបាលយុត្តិធម៌មួយចំនួន មិន ទាន់អនុវត្តបានត្រឹមត្រូវ ។ ក៏ប៉ុន្តែ មួយរយៈពេលខ្លីមកនេះ ឃើញថាមានការគោរពច្បាប់បានច្រើនឡើង វិញ និងនៅមួយចំនួនតូច មិនទាន់ធ្វើបាន១០០ភាគរយនៅឡើយ ៕ អត្ថបទ៖ កាំង ហុងវាស្នា
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា