ព័ត៌មាន
មេដឹកនាំក្រុមហាម៉ាស៖ ពួកគេត្រៀមខ្លួនរួចជាស្រេចសម្រាប់ការអូសបន្លាយសង្រ្គាមនៅដែនដីហ្កាហ្សា
មេដឹកនាំក្រុមហាម៉ាស លោក Yahya Sinwar បាននិយាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា ក្រុមប៉ាឡេស្ទីនមានធនធានដើម្បីទ្រទ្រង់ការប្រយុទ្ធរបស់ខ្លួនជាមួយអ៊ីស្រាអែល ដោយមានការគាំទ្រពីសម្ព័ន្ធមិត្តក្នុងតំបន់ដែលគាំទ្រដោយអ៊ីរ៉ង់ ជិតមួយឆ្នាំនៅក្នុងសង្រ្គាមហ្កាហ្សា។

លោក Sinwar ដែលកាលពីខែមុនបានជំនួសមេដឹកនាំក្រុមហាម៉ាស ត្រូវបានស្លាប់គឺលោក Ismail Haniyeh បាននិយាយនៅក្នុងលិខិតមួយទៅកាន់សម្ព័ន្ធមិត្តយេម៉ែនរបស់ក្រុមថា យើងបានរៀបចំខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធប្រឆាំងនឹងសង្រ្គាមដ៏យូរអង្វែងមួយនេះ។

ការប្រយុទ្ធគ្នាយ៉ាងសាហាវបានកើតឡើងនៅដែនដីហ្កាហ្សាស្ទ្រីបរងការឡោមព័ទ្ធដោយអ៊ីស្រាអែល ជាទីដែលក្រុមគ្រូពេទ្យ និងអ្នកជួយសង្គ្រោះ និយាយកាលពីថ្ងៃចន្ទថាការវាយប្រហាររបស់អ៊ីស្រាអែល ដែលយោធាពុំបានធ្វើអត្ថាធិប្បាយនោះ បានសម្លាប់មនុស្សជាង២០នាក់។

ការវាយប្រហារចុងក្រោយបំផុតបានកើតឡើងនៅពេលរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានព្រមានថា លទ្ធភាពនៃការបញ្ឈប់ការប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធ ហេសបូឡា នៅក្នុងប្រទេសលីបង់ កំពុងមានភាពស្រពិចស្រពិល ប៉ុន្តែបានបង្កើនក្ដីបារម្ភជាថ្មីទៀតចំពោះការរីកធំនៃជម្លោះក្នុងតំបន់មជ្ឈិមបូព៌ា ។
មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាសលោក Osama Hamdan បានប្រាប់សារព័ត៌មាន AFP កាលពីចុងសប្តាហ៍នេះថា ក្រុមនេះមានសមត្ថភាពខ្ពស់ក្នុងការបន្តការប្រយុទ្ធទោះបីមានការខាតបង់ក៏ដោយ ដោយគូសបញ្ជាក់ពីការជ្រើសរើសមនុស្សជំនាន់ថ្មី ដើម្បីជំនួសសមាជិកក្រុមសកម្មប្រយុទ្ធដែលត្រូវបានសម្លាប់៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា