ព័ត៌មាន
ចិននិយាយថា ខ្លួនបានតាមដានយន្តហោះស៊ើបការណ៍អាមេរិកនៅច្រកសមុទ្រតៃវ៉ាន់
យោធាចិនបាននិយាយថា យន្តហោះចម្បាំងរបស់ខ្លួន បានតាមដានយន្តហោះយោធាអាមេរិកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដ៏រសើបកាលពីថ្ងៃអង្គារសប្ដាហ៍នេះ។

យោងតាមសេចក្តីថ្លែងការណ៍របស់ទីបញ្ជាការភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនរំដោះប្រជាជនចិនបានឲ្យដឹងថា យន្តហោះល្បាត និងឈ្លបយកការណ៍ P-8A Poseidon របស់សហរដ្ឋអាមេរិក ប្រភេទនេះមានសមត្ថភាពធ្វើសង្គ្រាមប្រឆាំងនាវាមុជទឹករយៈចម្ងាយឆ្ងាយ ។

លោក Li Xi វរសេនីយ៍ឯកជាន់ខ្ពស់ និងជាអ្នកនាំពាក្យនៃទីបញ្ជាការដ្ឋានខាងលើបាននិយាយថា កងកម្លាំងយោធាចិន បានរៀបចំយន្តហោះចម្បាំង ដើម្បីតាមដាន និងឃ្លាំមើលការហោះហើររបស់យន្តហោះអាមេរិក ហើយបានដោះស្រាយតាមច្បាប់។
លោកបានបន្ថែមថា កងទ័ពបញ្ជាការដ្ឋាននឹងរក្សាការប្រុងប្រយ័ត្នខ្ពស់ជានិច្ច និងការពារយ៉ាងដាច់អហង្ការនូវអធិបតេយ្យភាព និងសន្តិសុខជាតិ ព្រមទាំងសន្តិភាព និងស្ថិរភាពក្នុងតំបន់។
កងទ័ពជើងទឹកអាមេរិក ពុំបានធ្វើអត្ថាធិប្បាយភ្លាមៗអំពីហេតុការណ៍នេះទេ។
កាលពីថ្ងៃសុក្រ ប្រទេសអាល្លឺម៉ង់បានបើកនាវាចម្បាំងពីរគ្រឿងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ក្នុងការឆ្លងកាត់លើកដំបូងរបស់ខ្លួនក្នុងដែនទឹកមានជម្លោះក្នុងរយៈពេលជាងពីរទសវត្សរ៍ ដោយទាក់ទាញការរិះគន់ពីទីក្រុងប៉េកាំង។
គួររម្លឹកថាកាលពីឆ្នាំ ២០០១ យន្តហោះស៊ើបការណ៍របស់សហរដ្ឋអាមេរិក និងយន្តហោះចម្បាំងរបស់កងទ័ពជើងទឹកចិនបានបុកគ្នានៅកណ្តាលអាកាសនៅជិតខេត្តកោះហៃណានរបស់ប្រទេសចិន ដែលបណ្តាលឱ្យអ្នកបើកយន្តហោះចិនបានស្លាប់។ សហរដ្ឋអាមេរិកបាននិយាយថា យន្តហោះរបស់ខ្លួនស្ថិតនៅក្នុងដែនអាកាសអន្តរជាតិ ហើយឧបទ្ទវហេតុនេះ កើតឡើងដោយសារការហោះហើរខ្វះការប្រុងប្រយ័ត្នរបស់ភាគីចិន៕
-
ព័ត៌មាន5 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន7 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត