ព័ត៌មាន
ទឹកជំនន់នៅអឺរ៉ុបកណ្តាល បង្កការបំផ្លិចបំផ្លាញដ៏ធំ និងការជម្លៀសកាន់តែច្រើន
ក្រុមអ្នកស្ម័គ្រចិត្ដ និងបុគ្គលិកសង្គ្រោះបន្ទាន់បានប្រឹងប្រែងយ៉ាងសស្រាក់សស្រាំដើម្បីធានាសុវត្ថិភាពកម្រិតទឹកនៅតាមច្រាំងទន្លេក្នុងទីក្រុងប្រវត្តិសាស្ត្រ រ៉ូក្លាវ (Wroclaw) របស់ប្រទេសប៉ូឡូញ កាលពីថ្ងៃអង្គារ (១៧ កញ្ញា) ខណៈតំបន់នានានៅក្បែរនោះបានណែនាំអ្នកស្រុកឱ្យជម្លៀសចេញកាន់តែច្រើន ហើយអាជ្ញាធរនៅទូទាំងអឺរ៉ុបកណ្តាល បានគណនាតម្លៃខូចខាតនៃទឹកជំនន់ ដែលបានធ្វើឱ្យមានការបំផ្លិចបំផ្លាញ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២២នាក់។

ទឹកជំនន់បានបង្កការបំផ្លិចបំផ្លាញដ៏ធំចាប់ពីរូម៉ានី ទៅដល់ប៉ូឡូញ។ តំបន់នៅតាមបណ្តោយព្រំដែនឆេក-ប៉ូឡូញ ស្ថិតក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងបំផុតចាប់តាំងពីចុងសប្តាហ៍មក ខណៈទឹកទន្លេដែលពោរពេញដោយកំទេចកំទី បានបំផ្លាញទីក្រុងប្រវត្តិសាស្ត្រ ធ្វើឱ្យស្ពានបាក់ និងបំផ្លាញផ្ទះសម្បែង។

អ្នកស្លាប់ដោយសារទឹកជំនន់ទាំងនោះគឺនៅប្រទេសរ៉ូម៉ានី ប៉ូឡូញ អូទ្រីស និងសាធារណរដ្ឋឆេក។ អ្នកស្រុកនៅប្រទេសឆេក និងប៉ូឡូញរាប់ម៉ឺនគ្រួសារនៅតែគ្មានថាមពល ឬទឹកសាបប្រើប្រាស់នៅឡើយ ខណៈមនុស្សរាប់ម៉ឺននាក់បានជម្លៀសចេញនៅក្នុងតំបន់ដែលរងផលប៉ះពាល់។

នៅហុងគ្រី ភាគខាងជើងនៃរដ្ឋធានីប៊ុយដាប៉ែស អាជ្ញាធរបានដាក់ពង្រាយទំនប់ទឹកចល័តដើម្បីទប់ស្កាត់ទឹកជំនន់។ នៅប្រទេសស្លូវ៉ាគី រដ្ឋាភិបាលបានព្រមានប្រជាជនអំពីទឹកជំនន់បន្ថែមទៀត ខណៈកម្រិតទឹកឥឡូវនេះនឹងធ្លាក់ចុះបន្តិចម្តងៗ ហើយបាននិយាយថា ការខូចខាតដែលបណ្តាលមកពីទឹកជំនន់ទូទាំងប្រទេសត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ២០លានអឺរ៉ូ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា