ព័ត៌មាន
សមាជិកមូលនិធិត្រីចក្រយានកម្ពុជា ប្រមាណ៣០០នាក់ទទួលអំណោយសម្តេចធិបតី និងលោកជំទាវបណ្ឌិត
លោកជំទាវ ជា ស៊ីណា ឃួងស្រេង ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ តំណាងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីសប្បុរសធម៌ចែករំលែកសម្ភារៈ នៃយុទ្ធនាការ “ចាស់អ្នក ថ្មីខ្ញុំ” របស់សមាគមកាយឫទ្ធិនារីកម្ពុជា និងអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជា ប្រមាណ ៣០០នាក់ នៅសាលារាជធានីភ្នំពេញ។
ក្នុងឱកាសនោះលោកជំទាវ ជា ស៊ីណា ឃួងស្រេង បានមានប្រសាសន៍ផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជាប្រចាំសម្ដេច និងលោកជំទាវតែងខ្វាយខ្វល់ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែងសម្រាប់ពេលនេះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានខ្វាយខ្វល់ចំពោះសុខទុក្ខ លោកអ៊ុ លោកពូ ដែលជាសមាជិកមូលនិធិត្រីចក្រយានកម្ពុជា ដោយបានផ្តល់ជាអំណោយជូនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយក្នុងម្នាក់ៗទទួលបានថវិកា និងគ្រឿងឧបភោគបរិភោគ។
លោកជំទាវ ជា ស៊ីណា ឃួង ស្រេង មានប្រសាសន៍ថា សមាគមកាយឫទ្ធិនារីកម្ពុជា ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រេចបានលទ្ធផលជាច្រើន និងទទួលបានការចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋាន រហូតមានការចូលរួមយ៉ាងគគ្រឹកគគ្រេង។ បើមិនមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ អាជីវករ និងមន្រីរាជការទេ សមាគមកាយឫទ្ធិនារីកម្ពុជា ក៏មិនអាចមានសកម្មភាពផុលផុសដូចពេលនេះដែរ។
ក្នុងឱកាសនោះដែរ លោកជំទាវ ជា ស៊ីណា ឃួង ស្រេង ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់សូមរួមគ្នាជួយអភិរក្ស ស៊ីក្លូ តាមរយៈការជួយជិះដើរលេងកំសាន្ត ថតរូបជាអនុស្សាវីយ៍ ដើម្បីឱ្យកូនចៅជំនាន់ក្រោយៗ នៅតែស្គាល់ស៊ីក្លូ រហូតតទៅ។ ជាមួយគ្នានេះលោកជំទាវក៏បានសូមឱ្យលោកអ៊ុ លោកពូ សមាជិកមូលនិធិត្រីចក្រយាន ខិតខំថែរក្សាសុខភាពឱ្យបានល្អ ដោយប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត និងហូបស្អាត៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា