ព័ត៌មាន
[UPDATE] UNICEF៖ កុមារជិត៦លាននាក់នៅអាស៊ីអាគ្នេយ៍រងផលប៉ះពាល់ដោយគ្រោះមហន្តរាយ Yagi
អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធទី១៨ កញ្ញា ថា គ្រោះទឹកជំនន់ និងបំណាក់ដីដែលបង្កឡើងដោយព្យុះទីហ្វុង Yagi បានប៉ះពាល់ដល់កុមារជិត ៦ លាននាក់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ខណៈចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយនេះនៅតែបន្តកើនឡើង។

ព្យុះទីហ្វុងYagiនាំមកនូវខ្យល់បោកបក់ខ្លាំងនិងភ្លៀងធ្លាក់យ៉ាងគំហុកទៅកាន់ប្រទេសវៀតណាម ថៃ ឡាវ និងមីយ៉ាន់ម៉ា នៅពេលព្យុះនេះវាយប្រហារពាសពេញតំបន់នេះកាលពីជិតពីរសប្តាហ៍មុន។

ប្រទេសថៃបានរាយការណ៍ពីការស្លាប់ចំនួនបីនាក់បន្ថែមទៀតកាលពីថ្ងៃពុធ ដោយបានរុញឱ្យចំនួនអ្នកស្លាប់ក្នុងព្រះរាជាណាចក្រមួយនេះកើនឡើងដល់ជាង៤០នាក់ ខណៈពេលនេះចំនួនអ្នកស្លាប់សរុបជាង៦០០ នាក់ត្រូវបានបញ្ជាក់នៅទូទាំងតំបន់។ វៀតណាម និងមីយ៉ាន់ម៉ាធ្ងន់ធ្ងរជាងគេ ហើយក៏មានអ្នកស្លាប់ច្រើនលើសគេដែរ ក្រោយព្យុះនេះវាយប្រហារនៅហ្វីលីពីននិងចិន។

ទីភ្នាក់ងារកុមារ UNICEF របស់អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កុមារប្រមាណជិត៦លាននាក់ត្រូវបានរងផលប៉ះពាល់ដោយសារព្យុះYagi ទន្ទឹមនឹងការទទួលបានទឹកស្អាត ការអប់រំ ការថែទាំសុខភាព អាហារ និងទីជម្រកទាំងអស់ត្រូវបានសម្របសម្រួល។
លោក ជូន គូនូជី (June Kunugi) នាយកប្រចាំតំបន់របស់អង្គការUNICEF ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បាននិយាយថា កុមារ និងគ្រួសារ ដែលងាយរងគ្រោះបំផុត កំពុងប្រឈមផលវិបាកដ៏ធ្ងន់ធ្ងរបំផុតនៃការបំផ្លិចបំផ្លាញដែលបន្សល់ទុកដោយព្យុះទីហ្វុង Yagiនេះ ។
អង្គការ UNICEF បាននិយាយថា នៅក្នុងប្រទេសវៀតណាម មនុស្សប្រហែល៣លាននាក់កំពុងប្រឈមហានិភ័យនៃជំងឺដោយសារតែកង្វះទឹកស្អាត និងអនាម័យ។
មនុស្សជិត ៤០០.០០០នាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេដោយទឹកជំនន់នៅ មីយ៉ាន់ម៉ា ដែលបង្កទុក្ខវេទនាដល់ប្រជាជនដែលកំពុងតស៊ូនឹងសង្រ្គាមជាងបីឆ្នាំរវាងយោធា និងក្រុមប្រដាប់អាវុធប្រឆាំងនឹងរបបគ្រប់គ្រងរបស់ខ្លួន៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា