ព័ត៌មាន
ហៃទី បង្កើតក្រុមប្រឹក្សាដែលមានភារកិច្ចរៀបចំការបោះឆ្នោតលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍
រដ្ឋាភិបាលរបស់ប្រទេសហៃទី កាលពីថ្ងៃពុធ (១៨ កញ្ញា) បានបង្កើតក្រុមប្រឹក្សាបោះឆ្នោតបណ្តោះអាសន្នមួយ ដែលជាជំហានជាក់ស្តែងបំផុតឆ្ពោះទៅរកការរស់ឡើងវិញនូវដំណើរការបោះឆ្នោតក្នុងរយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីភាពចលាចលនយោបាយ និងអំពើហិង្សាបានរារាំងការប៉ុនប៉ងពីមុន។

ប្រទេសសមុទ្រការ៉ាអ៊ីបមួយនេះគ្រោងនឹងរៀបចំការបោះឆ្នោតនៅឆ្នាំ២០២៦ មួយទសវត្សរ៍បន្ទាប់ពីការបោះឆ្នោតត្រូវបានធ្វើឡើងចុងក្រោយក្នុងឆ្នាំ២០១៦។
នៅក្រោមកាលៈទេសៈធម្មតា ការបោះឆ្នោតនឹងត្រូវធ្វើឡើងរៀងរាល់ ៥ឆ្នាំម្តង ប៉ុន្តែស្ថានការណ៍នយោបាយដ៏រង្គោះរង្គើនៅហៃទី កាន់តែធ្ងន់ធ្ងរឡើងដោយការខ្វះអំណាចដែលបណ្តាលមកពីការធ្វើឃាតលោកប្រធានាធិបតី ហ្សូវ៉េណេ ម៉យអ៊ីស (Jovenel Moise) ក្នុងឆ្នាំ២០២១ ហើយប្រទេសនេះពុំមានប្រធានាធិបតីចាប់តាំងពីពេលនោះមក។

ក្រោយមក ក្រុមជនអន្ធពាលប្រដាប់អាវុធក៏បានពង្រីកការគ្រប់គ្រងរបស់ពួកគេលើប្រហែល ៨០ភាគរយនៃរដ្ឋធានីព័រអូប្រាំង និងផ្នែកផ្សេងទៀតភាគច្រើននៃប្រទេស។ ការិយាល័យនាយករដ្ឋមន្ត្រីបាននិយាយថា ក្រុមប្រឹក្សាថ្មីដែលបានបង្កើតកាលពីថ្ងៃពុធនេះមានអ្នកតំណាងចំនួន ៧អាសនៈរួចហើយ ដែលតំណាងឱ្យក្រុមសាសនា អ្នកសារព័ត៌មាន កសិករ និងសហជីព។

មន្រ្តីនិយាយលើបណ្ដាញសង្គម X ថា៖ អាសនៈចំនួន ២ផ្សេងទៀត ដែលមួយសម្រាប់អង្គការសិទ្ធិមនុស្ស និងមួយទៀតសម្រាប់អង្គការសិទ្ធិស្ត្រី នៅតែខ្វះគណៈប្រតិភូនៅឡើយ។ ក្រុមប្រឹក្សាថ្មីនេះនឹងទទួលភារកិច្ចក្នុងការរៀបចំក្របខ័ណ្ឌច្បាប់ដើម្បីរៀបចំការបោះឆ្នោត និងបន្ទាប់មករៀបចំផែនការបោះឆ្នោត រួមទាំងការអនុវត្ត៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា