ព័ត៌មាន
ភាគីជម្លោះស៊ូដង់និយាយថា ពួកគេបើកចំហសម្រាប់ដំណោះស្រាយសង្រ្គាមដោយសន្តិវិធី
កងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បាននិយាយថា ពួកគេបើកចំហសម្រាប់ដំណោះស្រាយដោយសន្តិវិធីចំពោះសង្គ្រាមដែលកំពុងបន្តអស់ពេលជាង ១៧ខែ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden ឱ្យភាគីសង្រ្គាមចូលរួមការចរចាឡើងវិញ។

ប្រមុខកងទ័ពស៊ូដង់ លោក Abdel Fattah al-Burhan បាននិយាយកាលពីថ្ងៃពុធ (១៨ កញ្ញា) ថា រដ្ឋាភិបាលស៊ូដង់ នៅតែបើកចំហចំពោះកិច្ចខិតខំប្រឹងប្រែងស្ថាបនាទាំងអស់ដែលមានគោលបំណងបញ្ចប់សង្រ្គាម ក្រោយមកមេដឹកនាំកងកម្លាំង RSF លោក Mohamed Hamdan Dagalo បានបង្ហើបជំហរចរចាស្រដៀងគ្នានៅព្រឹកថ្ងៃព្រហស្បតិ៍ (១៩ កញ្ញា) នេះ។

ទោះជាយ៉ាងណាក៏ដោយ ប្រមុខភាគីជម្លោះទាំងពីរបានស្តីបន្ទោសគ្នាទៅមកចំពោះការបរាជ័យក្នុងការបញ្ចប់ជម្លោះដែលបានសម្លាប់មនុស្សជាង ១២.០០០នាក់ចាប់តាំងពីបានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ២០២៣មក ដោយចោទប្រកាន់គ្នាទៅវិញទៅមកពីបទរំលោភបំពាន។ ពួកគេមិនបានគូសបញ្ជាក់ពីជំហានជាក់លាក់ឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធីទេ។

ជម្លោះបានចាប់ផ្តើមនៅពេលដែលការប្រកួតប្រជែងរវាងកងទ័ពស៊ូដង់ និងកងកម្លាំង RSF ដែលធ្លាប់ចែករំលែកអំណាចគ្នាបន្ទាប់ពីធ្វើរដ្ឋប្រហារ បានផ្ទុះឡើងជាសង្រ្គាមបើកចំហ។ ក្រុមសម្រុះសម្រួលដែលដឹកនាំដោយអាមេរិក បាននិយាយកាលពីខែមុនថា ពួកគេទទួលបានការធានាពីភាគីទាំងពីរនៅក្នុងកិច្ចពិភាក្សានៅប្រទេសស្វីស ដើម្បីកែលម្អលទ្ធភាពទទួលបានជំនួយមនុស្សធម៌ ប៉ុន្តែអវត្តមានរបស់កងទ័ពស៊ូដង់ពីការពិភាក្សា បានរារាំងវឌ្ឍនភាពនៅពេលនោះ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា