ព័ត៌មាន
មនុស្សជាង១០នាក់របួសក្នុងការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនលើតំបន់ទ្វែរ (Tver) នៅរុស្ស៊ី
យោងតាមក្រសួងសុខាភិបាលរបស់ប្រទេសរុស្ស៊ីបានឱ្យដឹងថា មនុស្សចំនួន ១៣ នាក់បានរងរបួស ក្នុងតំបន់ ទ្វែរ (Tver) របស់ប្រទេសនេះ បន្ទាប់ពីការវាយប្រហារដោយយានដ្រូនទ្រង់ទ្រាយធំមួយរបស់អ៊ុយក្រែន បានបង្កឱ្យមានអគ្គិភ័យ និងការញ្ជួយមានទំហំប៉ុនការរញ្ជួយដីមួយនៅទីនោះ។

វីដេអូដែលមិនត្រូវបានគេផ្ទៀងផ្ទាត់ បានបង្ហាញពីការផ្ទុះដ៏ធំមួយនៅក្នុងតំបន់ទីក្រុងនេះ។
បទបញ្ជាការជម្លៀសមួយផ្នែកនៃតំបន់នេះ ត្រូវបានប្រកាសបន្ទាប់ពីមានការវាយប្រហារកាលពីព្រឹកព្រលឹមថ្ងៃពុធសប្ដាហ៍នេះ។ ក្រោយមក អភិបាលតំបន់នេះ បានជំរុញឲ្យអ្នកស្រុកវិលត្រឡប់ទៅវិញ ដោយនិយាយថា ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ក្នុងក្រុង បានដំណើរការជាធម្មតាឡើងវិញ។

ទីភ្នាក់ងារព័ត៌មាន AFP និង Reuters បានដកស្រង់ប្រភពរបស់អ៊ុយក្រែនដែលនិយាយថាឃ្លាំងគ្រាប់រំសេវមួយត្រូវបានរងការវាយប្រហារដោយដ្រូនរបស់ខ្លួន។
តាមសេចក្តីរាយការណ៍ ទីតាំងយោធានេះបានផ្ទុកដោយធុងសាំង ក៏ដូចជាគ្រាប់កាំភ្លើងធំ មីស៊ីលផ្លោង និងគ្រឿងផ្ទុះជាច្រើនទៀត ។ ទាំងនេះគឺជាអាវុធទាំងអស់ដែលត្រូវបានប្រើប្រាស់ក្នុងការលុកលុយពេញទំហឹងរបស់រុស្ស៊ីលើអ៊ុយក្រែន។

ការវាយប្រហារចុងក្រោយបំផុតរបស់អ៊ុយក្រែននេះ គឺជាប្រភេទដែលខ្លួនចង់ប្រើមីស៊ីលផ្គត់ផ្គង់ដោយសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន។ ទោះគ្មានការអនុម័តពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសក៏ដោយ ក៏អ៊ុយក្រែនបានវាយប្រហារគោលដៅរុស្ស៊ីម្តងទៀត ដោយយានដ្រូនផលិតខ្លួនឯងដែរ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា