ព័ត៌មាន
ប្រទេសប៉េរូ ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន នៅក្នុងតំបន់ជាច្រើន ដែលរងផលប៉ះពាល់ដោយចំហេះព្រៃ
ប្រធានាធិបតីប្រទេសប៉េរូ លោកស្រី Dina Boluarte កាលពីថ្ងៃពុធ ទី១៨ ខែកញ្ញា បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន នៅក្នុងតំបន់ចំនួនបីរងផលប៉ះពាល់ដោយចំហេះព្រៃ ដែលបានឆេះរាលដាលពាសពេញផ្ទៃដីដាំដំណាំនៅតំបន់ភ្នំអង់និងតំបន់អាម៉ាហ្សូនរបស់ប្រទេស ហើយចំហេះព្រៃនេះ បានបណ្តាលឲ្យមនុស្ស ១៦នាក់ស្លាប់។

លោកស្រី បាននិយាយថា តំបន់ភាគខាងជើងដែលមានព្រៃឈើក្រាស់នៅតំបន់ Amazonas តំបន់ San Martin និងតំបន់ Ucayali នឹងស្ថិតនៅក្រោមវិធានការសង្គ្រោះបន្ទាន់ថ្មី បន្ទាប់ពីមានសំណើជាច្រើនពីអាជ្ញាធរមូលដ្ឋាន សម្រាប់ធនធានបន្ថែមទៀតដែលត្រូវបែងចែកដើម្បីប្រយុទ្ធទប់ស្កាត់ចំហេះព្រៃ។

យោងតាមទិន្នន័យពីក្រសួងបរិស្ថានរបស់ប្រទេសប៉េរូ បានឱ្យដឹងថា ចំហេះព្រៃជាញឹកញាប់នៅក្នុងប្រទេសប៉េរូ នៅចន្លោះខែសីហា និងខែវិច្ឆិកា ភាគច្រើនកើតឡើងដោយសារតែការដុតស្មៅស្ងួតដើម្បីពង្រីកព្រំដែនធ្វើកសិកម្ម និងពេលខ្លះក៏កើតឡើងដោយសារតែអ្នកធ្វើជំនួញដូរដីធ្លី។

ថ្លែងនៅវិមានរដ្ឋាភិបាល លោកស្រីប្រធានាធិបតី បាននិយាយថា ប្រទេសប៉េរូ បានចុះបញ្ជីចំហេះព្រៃចំនួន២៣៨កន្លែង នៅទូទាំងតំបន់ភាគច្រើនរបស់ខ្លួន ប៉ុន្តែ៨០% នៃចំហេះព្រៃ ត្រូវបានគ្រប់គ្រង។
ប្រធានផ្នែកគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ លោក David Aponte បានផ្តល់ព័ត៌មានថា ចាប់តាំងពីថ្ងៃទី ១៥ ខែកក្កដា រហូតមកដល់ពេលនេះ មនុស្សចំនួន ១៥៥ នាក់ ត្រូវបានរាយការណ៍ថាបានទទួលរងនូវបញ្ហាសុខភាពទាក់ទងនឹងចំហេះព្រៃ ក្នុងនោះ ១៦ នាក់បានស្លាប់។
ទិន្នន័យតាមផ្កាយរណប ដែលត្រូវបានវិភាគដោយទីភ្នាក់ងារស្រាវជ្រាវអវកាសរបស់ប្រទេសប្រេស៊ីលកាលពីដើមខែនេះ បានកត់ត្រាពីចំហេះព្រៃចំនួន ៣៤៦.១១២កន្លែង នៅទូទាំងអាមេរិកខាងត្បូងរហូតមកដល់ពេលនេះ នៅឆ្នាំនេះ ដែលលើសពីកំណត់ត្រាឆ្នាំ២០០៧ មានចំនួន៣៤៥.៣២២កន្លែង នៅក្នុងទិន្នន័យជាបន្តបន្ទាប់ ដែលមានមកតាំងពីឆ្នាំ១៩៩៨។
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា