ព័ត៌មាន
បេក្ខជន ១,២០០នាក់ ដាក់ពាក្យធ្វើអ្នកស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤
យុវជន-យុវតីប្រមាណ ១,២០០នាក់ បានដាក់ពាក្យចូលរួមបម្រើការងារក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកាខាងមុខ ។ នេះបើយោងតាមការជូនដំណឹងរបស់អគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ។
គណៈកម្មការអ្នកស្ម័គ្រចិត្ត នៃព្រឹត្តិការណ៍កីឡាជាតិ បានជូនដំណឹងដល់បេក្ខជនដែលបានចុះឈ្មោះទាំងអស់ ត្រូវត្រៀមខ្លួនចូលរួមធ្វើការសម្ភាសន៍រយៈពេល ៣ថ្ងៃ នៅថ្ងៃទី២៣, ២៤ និងថ្ងៃទី២៥ ខែកញ្ញាខាងមុខ ដើម្បីកំណត់យកបេក្ខជនប្រមាណ ៦០០ ទៅ ៧០០នាក់ សម្រាប់ចូលរួមចំណែកក្នុងដំណើរការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ នាខែក្រោយ ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្មីៗ ។
យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានកីឡា កំឡុងបើកទទួលពាក្យស្នើសុំជាអ្នកស្ម័គ្រចិត្ដ កាលពីថ្មីៗ បានបញ្ជាក់ដែលថា សម្រាប់អត្ថប្រយោជន៍ ដែលបេក្ខជនជាប់ជាអ្នកស្ម័គ្រចិត្តនេះ នឹងទទួលបាននូវឯកសណ្ឋានអ្នកស្ម័គ្រចិត្ត កាតសម្គាល់ខ្លួន និងទទួលបាននូវលិខិតថ្លែងអំណរគុណពីគណកម្មការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាជាតិប្រចាំ ២ឆ្នាំម្ដងនេះផងដែរ ។
គួរដឹងថា ពិធីបើកការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ នឹងប្រារព្ធពិធីបើកផ្លូវការ នាថ្ងៃទី៣០ ខែតុលា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងពិធីបិទ នឹងធ្វើឡើងនាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកដូចគ្នា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី៕ អត្ថបទ លី ឈុនឡា

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា