ព័ត៌មាន
[UPDATE] អ្នកស្លាប់ និងបាត់ខ្លួនក្នុងទឹកជំនន់ និងបំណាក់ដីពីព្យុះ Yagi នៅអាស៊ី កើនឡើងជាង៧០០នាក់ ខណៈកុមារជិត៦លាននាក់រងផលប៉ះពាល់
របបយោធាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថាចំនួនអ្នកស្លាប់នៅមីយ៉ាន់ម៉ា ក្រោយការវាយប្រហារពីព្យុះទីហ្វុង Yagi បានកើនឡើងជិត៣០០នាក់ហើយមនុស្សចំនួន៨៩ នាក់បានបាត់ខ្លួន ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ពីការមកដល់ដំបូងនៃជំនួយបរទេស។

នៅប្រទេសវៀតណាម ចំនួនអ្នកស្លាប់បានហក់ឡើងជិត៣០០នាក់ និងមួយចំនួនទៀតកំពុងបាត់ខ្លួន។ យោងតាមតួលេខផ្លូវការ ព្យុះទីហ្វុងYagi បានវាយប្រហារពាសពេញភាគខាងជើងប្រទេសវៀតណាម ឡាវ ថៃ និងមីយ៉ាន់ម៉ា កាលពីជាងមួយសប្តាហ៍មុន បង្កឲ្យមានទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរសម្លាប់មនុស្សជាង៦០០នាក់ និងជាច្រើននាក់នៅបន្តបាត់ខ្លួនទូទាំងតំបន់អាស៊ីអាគ្នេយ៍។

ក្រុមព័ត៌មានរបស់សឹកយោធាបាននិយាយថា នៅមីយ៉ាន់ម៉ា មនុស្ស ២៩៣នាក់ស្លាប់ និង៨៩ នាក់បានបាត់ខ្លួនគិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។នៅប្រទេសថៃ ចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង៤០នាក់ គិតត្រឹមថ្ងៃពធុធសប្ដាហ៍នេះ ក្រោយមានអ្នកស្លាប់ថ្មី៣នាក់បន្ថែមទៀត ខណៈនៅប្រទេសឡាវមានអ្នកស្លាប់ត្រឹម៤នាក់។
ចំណែកនៅប្រទេសហ្វីលីពីនវិញ មានអ្នកស្លាប់២១នាក់ និងជាង២០នាក់បាត់ខ្លួន។នៅប្រទេសចិនភាគខាងត្បូងឯណោះ ព្យុះនេះក៏បានឆក់យកជីវិតមនុស្ស៤នាក់ ដែរ។

អង្គការសហប្រជាជាតិបានព្រមានថា មនុស្សរហូតដល់ ៦៣០.០០០នាក់អាចត្រូវការជំនួយនៅ មីយ៉ាន់ម៉ា បន្ទាប់ពីព្យុះទីហ្វុងYagi ខណៈមនុស្សជាង៣លាននាក់ បានភៀសខ្លួនរួចទៅឲ្យក្នុងប្រទេសហែកហួរដោយសារសង្រ្គាមស៊ីវិលមួយនេះក្រោយរដ្ឋប្រហារយោធាឆ្នាំ២០២១។
អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធទី១៨ កញ្ញា ថា គ្រោះទឹកជំនន់ និងបំណាក់ដីដែលបង្កឡើងដោយព្យុះទីហ្វុង Yagi បានប៉ះពាល់ដល់កុមារជិត ៦ លាននាក់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ខណៈចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយនេះនៅតែបន្តកើនឡើង៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា