ព័ត៌មាន
អគ្គនាយកដ្ឋានពន្ធដារ ប្រកាសដល់ម្ចាស់អចលនទ្រព្យបង់ពន្ធឱ្យបានរួសរាន់ ក្នុងរយៈពេលខ្លីនេះ
អគ្គនាយកដ្ឋានពន្ធដារ ចេញដំណឹងដល់ម្ចាស់អចលនទ្រព្យ ដែលខកខានមិនបានបំពេញលិខិតប្រកាស និងបង់ប្រាក់ពន្ធលើ អចលនទ្រព្យ ត្រូវមកបំពេញកាតព្វកិច្ចឱ្យបានទាន់ពេលវេលា ដែលការបង់ពន្ធប្រភេទនេះ នឹងផុតកំណត់នៅថ្ងៃទី៣០ ខែកញ្ញាខាងមុខនេះ។
អគ្គនាយកដ្ឋានពន្ធដារ បើយោងតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ ចេញសេចក្តីជូនដំណឹងពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ ២០២៤ ដែលការបង់ពន្ធលើអចលនទ្រព្យនេះ នឹងត្រូវផុតកំណត់ត្រឹមថ្ងៃទី៣០ ខែកញ្ញាខាងមុខនេះ, ដូច្នេះម្ចាស់អចលនទ្រព្យ ដែលខកខានមិនបានបំពេញកាតព្វកិច្ចប្រកាស និងបង់ប្រាក់ពន្ធលើអចលនទ្រព្យបានទាន់ពេលវេលា នឹងត្រូវទទួលរងនូវទណ្ឌកម្ម រដ្ឋបាលស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន, ក្នុងនោះចំពោះអចលនទ្រព្យដែលបានចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌ មានអចលនទ្រព្យរបស់ខ្លួនរួចរាល់ អាចប្រកាសនិងបង់ប្រាក់ពន្ធបានទាំងផ្ទាល់ និងអនឡាញណាមួយរបស់អគ្គនាយកដ្ឋានពន្ធដារ រួមមាន៖ តាមកម្មវិធីទូរស័ព្ទដៃ អ្នកជាប់ពន្ធ GDT Taxpayer App, នៅតាមបណ្តាធនាគារពាណិជ្ជ ឬសាខាធនាគារពាណិជ្ជដៃគូរបស់ អគ្គនាយកដ្ឋានពន្ធដារ, ឬនៅសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ។
ដោយឡែកអចលនទ្រព្យដែលមិនទាន់បានចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរបស់ខ្លួន ត្រូវរួសរាន់មកចុះបញ្ជី ធ្វើបច្ចុប្បន្នភាពនៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យនោះស្ថិតនៅ ដោយភ្ជាប់មកជាមួយនូវ ឯកសារមួយចំនួន តាមការកំណត់របស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីជំរុញការចុះបញ្ជីអនុវត្តទៅដោយរលូន។
សូមបញ្ជាក់ថា នៅក្នុងវិស័យអចលនទ្រព្យនេះ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានសម្រេចជាគោលការណ៍លើក ទឹកចិត្តក្នុងវិស័យអចលនទ្រព្យ ដែលបានកាត់បន្ថយបន្ទុកចំណាយបង់ពន្ធ ដល់អ្នកអភិវឌ្ឍអចលនទ្រព្យ និងប្រជាពលរដ្ឋជាម្ចាស់ អចលនទ្រព្យរួមមាន៖ ការលើកលែងពន្ធលើចំណេញមូលធនលើអចលនទ្រព្យ, ការអនុញ្ញាតការបង់ពន្ធជាកញ្ចប់តាមគម្រោងដល់ ក្រុមហ៊ុនអភិវឌ្ឍន៍សំណង់, និងការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ ជាលក្ខណៈ ជាបុរី ដែលមានថ្លៃក្រោមឬស្មើ ៧ ម៉ឺនដុល្លារ។ ចំណែកពន្ធលើដីធ្លីមិនប្រើប្រាស់ សម្តេចធិបតី ក៏បានសម្រេចលើកលែងការ យកពន្ធ លើដីធ្លីមិនប្រើប្រាស់សម្រាប់ដីក្រោម ៥ ហិកតា ក្នុងមួយកន្លែងផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា