ព័ត៌មាន
ធនាគារជាតិលើកទឹកចិត្តដល់គ្រឹះស្ថានហិរញ្ញវត្ថុ បើកគណនីលុយរៀលជូនអតិថិជនឱ្យបានច្រើន
ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បើកគណនីជាលុយរៀលជូនដល់អតិថិជនរបស់ខ្លួន ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែទូលាយ ជាពិសេសជាការចូលរួមដល់ការអនុវត្តប្រើប្រាស់ QR Code តែមួយ មានទាំងប្រាក់រៀល និងប្រាក់ដុល្លារ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការទូទាត់។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងជំនួបអ្នកសារព័ត៌មាន ស្តីពីការប្រើប្រាស់ ប្រព័ន្ធ QR Code សម្រាប់ការទូទាត់ថ្មីៗនេះថា, ជុំវិញការលើកទឹកចិត្តឱ្យបង្កើតជាគណនីប្រាក់រៀលនេះ គឺជាការជំរុញឱ្យប្រជាជន QR Code ជាប្រាក់រៀល ដើម្បីស្រួលក្នុងការទូទាត់នៅលើការចាយវាយផ្សេងៗ។ ការបង្កើតគណនីប្រាក់រៀលនេះ គឺមិនមែនជាបន្ទុកបន្ថែម សម្រាប់ប្រជាជននោះឡើយ ផ្ទុយទៅវិញគឺជាការផ្តល់ភាពងាយស្រួលជូនដល់ប្រជាជនក្នុងការទូទាត់តាម QR Code ។
លោកជំទាវបណ្ឌិត បានបញ្ជាក់ថា ទាក់ទិនការបង្កើតគណនីនេះ ប្រសិនប្រជាពលរដ្ឋចង់ប្រើគណនីជាដុល្លារ ដោយមិនចង់ ប្រើជាគណនីជារៀល នេះជាសិទ្ធរបស់ពួកគាត់, ហើយពួកគាត់នៅតែដូរលុយជាដុល្លារបាននៅក្នុង App ធនាគាររបស់ពួកគាត់បាន ជាធម្មតា។ សម្រាប់បញ្ហានេះ, ចំពោះការជំរុញឱ្យបង្កើតជាគណនីរៀល របស់ធនាគារជាតិនៃកម្ពុជា គឺដើម្បីផ្តល់ភាពងាយស្រួលដល់ ប្រជាពលរដ្ឋទៅវិញ។ លោកជំទាវ បណ្ឌិត ជា សិរី បន្ថែមថា ក្នុងនាមជាពលរដ្ឋខ្មែរ ប្រសិនយើងមានគណនីជាដុល្លារ យើងគួរតែមាន គណនីជាប្រាក់រៀល ដើម្បីលើកកម្ពស់គាំទ្រ ដល់ការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយទាំងអស់គ្នា។
សូមបញ្ជាក់ថា ការជំរុញឱ្យបើកគណនីប្រាក់រៀលនេះ នៅពេលខាងមុខ, ធនាគារជាតិនៃកម្ពុជាក៏គ្រោងដាក់ឱ្យប្រើប្រាស់ QR Code តែមួយ គឺមានទាំងប្រាក់រៀលនិងប្រាក់ដុល្លារ ដោយការជំរុញ QR តែមួយនេះ គឺត្រូវឱ្យប្រជាពលរដ្ឋមានគណនីទាំងពីរប្រភេទ ទើប អាចធ្វើការទូទាត់តាម QR Code បាន ។ នេះគឺជាការផ្តល់ភាពងាយស្រួល ទៅដល់អតិថិជនក្នុងការទូទាត់ ជាពិសេសរវាងអ្នកទិញ និងអ្នកលក់ និងក៏ជាការចូលរួមលើកកម្ពស់វិស័យទេសចរ និងការជំរុញប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលាយផងដែរ។
ជុំវិញការលើកកម្ពស់ប្រាក់រៀលនេះផងដែរ, ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីណែនាំបន្ថែម ស្តីពីការលើកកម្ពស់ការប្រើ ប្រាស់ប្រាក់រៀលសម្រាប់សេវាទូទាត់សងប្រាក់នៅកម្ពុជាផងដែរ ដោយក្នុងនោះធនាគារជាតិនៃកម្ពុជា តម្រូវឱ្យគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ, និងគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ទាំងអស់ ក្នុងនោះចំពោះកាតព្វកិច្ចបើក គណនីប្រាក់បញ្ញើ និងគណនីទូទាត់សងប្រាក់ជាប្រាក់រៀល ដែលប្រើប្រាស់សម្រាប់ប្រតិបត្តិការទូទាត់សងប្រាក់ជូនអតិថិជន ត្រូវ អនុវត្តរួមមាន៖ មិនតម្រូវឱ្យយកកម្រៃសេវាសម្រាប់ការបើកនិងបិទគណនីជាប្រាក់រៀលខាងលើ, មិនតម្រូវឱ្យយកកម្រៃសេវាគណនី ប្រចាំឆ្នាំ សម្រាប់គណនីជាប្រាក់រៀលខាងលើ, និងពន្យល់និងផ្សព្វផ្សាយអំពីខ្លឹមសារសេចក្ដីណែនាំនេះជូនសាធារណជនបន្ថែម៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន7 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន7 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន7 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន6 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន2 days agoរដ្ឋបាលរាជធានី នឹងបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ នៅតីរវិថីព្រះស៊ីសុវត្ថិ ជាបណ្ដោះអាសន្ន
-
ព័ត៌មាន1 week agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន1 week agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន