ព័ត៌មាន
សហគ្រិនក្នុងស្រុកចាប់អារម្មណ៍ការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI សម្រាប់ការធ្វើអាជីវកម្ម
សហគ្រិនក្នុងស្រុកកំពុងចាប់អារម្មណ៍ និងធ្វើការស្វែងយល់ លើការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI, ដែលជាប្រព័ន្ធបច្ចេកវិទ្យាអាច ជួយដំណោះស្រាយនូវរាល់បញ្ហាផ្សេងៗ ដើម្បីចាប់យកការប្រើប្រាស់ប្រព័ន្ធមួយនេះ ជំរុញលើកកម្ពស់នៅក្នុងដំណើរការធ្វើអាជីវកម្ម របស់ពួកគាត់។
ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល បាននិងកំពុងដើរឆ្ពោះទៅមុខយ៉ាងលឿន និងជាកាតាលីករថ្មីដ៏មានសារៈសំខាន់ ដែលមានសក្តានុ ពល និងមានកាលានុវត្តន៍ភាព ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងសង្គម បច្ចុប្បន្នប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ត្រូវបានរាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃសភា បានដាក់ចេញសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។ ស្របតាមផែនការសកម្មភាពខាងលើ សមាគមអភិវឌ្ឍន៍សង្គមខ្មែរ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចុះអនុស្សាណៈយោគយល់គ្នារវាង សមាគមអភិវឌ្ឍន៍ សង្គមខ្មែរ និងស្ថាប័ន DG ACADEMY ដើម្បីជំរុញផ្សព្វផ្សាយ និងការបង្កើនសមត្ថភាព នៃការធ្វើអាជីវកម្មនៅក្នុងយុគសម័យឌីជីថល ជូនដល់សមាជិក-សមាជិការបស់សមាគម។
ជុំវិញបច្ចេកវិទ្យា AI នេះ, សហគ្រិនក្នុងស្រុក ដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យម បានថ្លែងនូវការចាប់អារម្មណ៍យ៉ាង ខ្លាំង អំពីអត្ថប្រយោជន៍នៃប្រព័ន្ធបញ្ញាសិប្បនិម្មិត AI ដែលបញ្ហានេះពួកគាត់នឹងពង្រឹងចំណេះដឹងលើការប្រើប្រាស់ប្រព័ន្ធមួយនេះ សម្រាប់ការរៀបចំផែនការសកម្មភាពនៅក្នុងកិច្ចដំណើរការអាជីវកម្ម ក៏ដូចជាការប្រើប្រាស់ AI សម្រាប់ផ្សព្វផ្សាយផលិតផលជាដើម ដើម្បីជំរុញលើកកម្ពស់ការធ្វើអាជីវកម្មរបស់ពួកគាត់ឱ្យកាន់តែប្រសើរ ដែលជាផ្នែកមួយចូលរួមលើកកម្ពស់វិស័យការងារ និងកំណើន សេដ្ឋកិច្ចក្នុងស្រុក។
ទាក់ទិនអាជីវកម្មនេះ, ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងថា ជុំវិញបេសកម្មរបស់ សមាគម គឺបានបង្កើតឡើងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍទាំងសមត្ថភាព ពង្រីកនិងពង្រឹងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ របស់បងប្អូនដែលជាសមាជិក និងប្រជាពលរដ្ឋទូទៅ។ បញ្ហានេះ សមាគមតែងតែបង្កើតនូវសកម្មភាពជាច្រើន និងការស្វែងរកនូវគំនិត ថ្មីៗ ដើម្បីជួយទៅដល់ពួកគាត់ ជាក់ស្តែង, ការចុះអនុស្សាណៈយោគយល់គ្នារវាងសមាគមអភិវឌ្ឍន៍សង្គមខ្មែរ និងស្ថាប័ន DG ACADEMY នេះ គឺដើម្បីពង្រីកចំណេះដឹងជូនដល់ពួកគាត់បន្ថែម បានស្វែងយល់អំពីអត្ថប្រយោជន៍ AI និងការចាប់យក AI សម្រាប់ ការជួយដល់ការធ្វើអាជីវកម្ម ដែលជាផ្នែកមួយក្នុងការជួយលើកកម្ពស់ ការធ្វើអាជីវកម្មរបស់ពួកគាត់ឱ្យកាន់តែប្រសើរ។
ជុំវិញ Ai នេះ, លោក ហិន សុភាព នាយកប្រតិបត្តិ DG ACADEMY បានលើកឡើងក្នុងបទបង្ហាញនូវចំណុចសំខាន់ៗជាច្រើន ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសមាជិករបស់សមាគម បានស្វែងយល់អំពីអត្ថប្រយោជន៍ នៃប្រព័ន្ធវិទ្យាបញ្ញាសិប្បនិម្មិត AI ដែលជា ប្រព័ន្ធមួយអាចជួយដោះស្រាយបញ្ហារបស់មនុស្ស និងធ្វើសកម្មភាពដូចមនុស្ស។ ដូច្នេះ Ai អាចធ្វើឲ្យយើងទទួលបានផលប្រយោជន៍ មានទំនាក់នងកាន់តែកាន់តែល្អ និងធ្វើឲ្យកិច្ចការងារ រួមជាមួយសកម្មភាពអាជីវកម្មកាន់តែរលូន៕ អត្ថបទ៖ សុន រ៉ាឌី









-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន1 week agoតម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
-
ព័ត៌មាន4 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន4 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន3 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន5 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន6 days agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន