ព័ត៌មាន
UN អនុម័តកិច្ចព្រមព្រៀងដែលមានគោលបំណងសង្រ្គោះកិច្ចសហប្រតិបត្តិការពិភពលោក
មហាសន្និបាតអង្គការសហប្រជាជាតិ UNGA បានអនុម័ត “កិច្ចព្រមព្រៀងសម្រាប់អនាគត” (Pact for Future) កាលពីថ្ងៃអាទិត្យ (២២ កញ្ញា) ក្នុងគោលបំណងសង្រ្គោះកិច្ចសហប្រតិបត្តិការពិភពលោក ដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានពណ៌នាថាជាកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដែលជា «ជំហានផ្លាស់ប្តូរឆ្ពោះទៅរកប្រសិទ្ធភាព ការរួមបញ្ចូល និងបណ្តាញពហុភាគីនិយមកាន់តែច្រើន»។

កតិកាសញ្ញានេះ ដែលរួមបញ្ចូលផងដែរនូវឧបសម្ព័ន្ធស្តីពីការធ្វើការឆ្ពោះទៅរកអនាគតឌីជីថលប្រកបដោយទំនួលខុសត្រូវ និងនិរន្តរភាព ត្រូវបានអនុម័តដោយពុំមានការបោះឆ្នោតនៅពេលចាប់ផ្តើមនៃកិច្ចប្រជុំកំពូលនៃអនាគត (Summit of the Future) រយៈពេលពីរថ្ងៃ។ កិច្ចព្រមព្រៀងនេះបានកើតឡើងបន្ទាប់ពីការចរចាដ៏តានតឹងអស់រយៈពេលប្រាំបួនខែ។

លោក Guterres បានជំរុញជាយូរមកហើយសម្រាប់កិច្ចប្រជុំកំពូល និងកតិកាសញ្ញាបែបនេះ ដែលគ្របដណ្តប់លើប្រធានបទរួមមានសន្តិភាព និងសន្តិសុខ អភិបាលកិច្ចសកល ការអភិវឌ្ឍន៍ប្រកបដោយចីរភាព បម្រែបម្រួលអាកាសធាតុ កិច្ចសហប្រតិបត្តិការឌីជីថល សិទ្ធិមនុស្ស យេនឌ័រ យុវជន និងមនុស្សជំនាន់ក្រោយ ដោយដាក់ចេញនូវសកម្មភាពទូលំទូលាយចំនួន ៥៦ចំណុច ដែលប្រទេសនានាបានសន្យាថានឹងសម្រេចឱ្យបាន។

វិបត្តិសកលបានគូសបញ្ជាក់ពីតម្រូវការសម្រាប់កំណែទម្រង់របស់អង្គការសហប្រជាជាតិ និងការជួសជុលប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។ បញ្ហាប្រឈមទាំងនោះរួមមានសង្រ្គាមដែលកំពុងបន្តនៅអ៊ុយក្រែន តំបន់ហ្កាហ្សា និងស៊ូដង់ រួមទាំងកិច្ចខិតខំប្រឹងប្រែងដ៏យឺតយ៉ាវក្នុងការកាត់បន្ថយបម្រែបម្រួលអាកាសធាតុ បញ្ហាបំណុលជាតិដ៏រីករាលដាល និងកង្វល់ជុំវិញបច្ចេកវិទ្យាដ៏ជឿនលឿនដែលគ្មានការគ្រប់គ្រង៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា