ព័ត៌មាន
អ្នកជំនាញអាជ្ញាធរជាតិអប្សរា រៀបចំការងារត្រៀមជួសជុលខ្លោងទ្វារទី២ ខាងកើតប្រាសាទបន្ទាយប្រី
ខ្លោងទ្វារទី២នៃប្រាសាទបន្ទាយប្រី ដែលមានសភាពទ្រុឌទ្រោមខ្លាំង ហើយថ្មមួយចំនួនបានធ្លាក់នៅរាយប៉ាយ និងមួយចំនួនទៀតកប់ក្នុងដី ត្រូវបានក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា ស្វះស្វែងផ្គុំឡើងវិញ។
លោក ជា សារិទ្ធិ បុរាណវិទូ អ្នកគ្រប់គ្រងការដ្ឋាន បានឱ្យដឹងថា ខ្លោងទ្វារទី២នេះ មានស្ថានភាពទ្រុឌទ្រោមខ្លាំង ដោយផ្នែកខ្លះនៃរចនាសម្ពន្ធខ្លោងទ្វារបានរលុះធ្លាក់ចេញទីតាំងដើម ដោយសារតែកង្វះការថែទាំ អាយុកាលនៃសំណង់គ្រឹះចុះខ្សោយ និងគុណភាពថ្មមួយចំនួនពុកផុយជាដើម។
អ្នកជំនាញរូបនេះបន្តថា ក្នុងឆ្នាំ២០២៤ ក្រុមការងារបានស្រាវជ្រាវឯកសារ ធ្វើសម្រង់ប្លង់ កំណាយរកថ្ម រៀបផ្គុំថ្មសាកល្បង ជួសជុលគ្រឹះ នឹងបន្តជួសជុលតួខ្លោងទ្វារក្នុងឆ្នាំ២០២៥ខាងមុខ។
លោក ស្វើយ សុផល អ្នកជំនាញស្វែងរកថ្ម ឱ្យដឹងថា ទោះបីខ្លោងទ្វារប្រាសាទបន្ទាយប្រី មានសភាពតូចនិងថ្មមានចំនួនតិចក្តី ក៏មិនមានភាពងាយស្រួលប៉ុន្មានឡើយ។ ការស្វែងរកទីតាំងដើមនៃថ្មនីមួយៗ ត្រូវដឹងពីដំណរថ្មពីមួយដុំទៅមួយដុំទៀត ដែលទាមទារការព្យាយាម និងភាពអត់ធ្មត់។ ម្យ៉ាងទៀត ថ្មមួយចំនួនបានបាត់បង់ និងខូចខាតធ្វើឱ្យពិបាកសម្គាល់។ ទោះបីយ៉ាងណា ក្រុមការងារបានខិតខំឱ្យស្វែងរកថ្មដើម្បីយកមកបំពេញនូវរចនាសម្ពន្ធខ្លោងទ្វារឱ្យរឹងមាំឡើងវិញ។
បើតាមក្រុមការងារ បានបញ្ជាក់ថា ការងាររកថ្មដែលចាប់ផ្ដើមតាំងពីពាក់កណ្តាលខែសីហាមក រកឃើញថ្មប្រមាណពី៧០ ទៅ៨០ភាគរយ ដែលជាផ្នែកនៃរចនាសម្ពន្ធហោជាង និងដំបូលនៅទិសខាងកើត ទិសខាងជើង និងទិសខាងលិច រួមទាំងជញ្ជាំងជ្រុងពាយ័ព្យផង៕






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា