ព័ត៌មាន
រុស្ស៊ី៖ ជនស៊ីវិល ៥៦នាក់ ត្រូវបានសម្លាប់ក្នុងការវាយលុក ៧សប្ដាហ៍របស់អ៊ុយក្រែន នៅតំបន់ Kursk
ក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទ (២៣ កញ្ញា) ថា យ៉ាងហោចណាស់ជនស៊ីវិល ៥៦នាក់ ត្រូវបានសម្លាប់ និង ២៦៦នាក់ បានរងរបួសក្នុងអំឡុងពេលការលុកលុយរយៈពេល ៧សប្តាហ៍របស់អ៊ុយក្រែន ចូលទៅក្នុងតំបន់ ឃើស (Kursk) ភាគខាងលិចនៃប្រទេសរុស្ស៊ី។

ទីក្រុងគីវ បានចាប់ផ្តើមការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី០៦ ខែសីហា រយៈពេលជាងពីរឆ្នាំបន្ទាប់ពីទីក្រុងមូស្គូ បានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅក្នុងអ៊ុយក្រែន ហើយកងកម្លាំងអ៊ុយក្រែន នៅតែស្ថិតនៅក្នុងតំបន់ Kursk។ នៅមុននោះ ក្រសួងការបរទេសរុស្ស៊ី បានដាក់ចំនួនអ្នកស្លាប់ត្រឹមតែ ៣១នាក់ប៉ុណ្ណោះក្នុងរយៈពេលដល់ថ្ងៃទី០៥ ខែកញ្ញា ប៉ុន្តែចំនួនអ្នកស្លាប់ថ្មីនេះបានគ្របដណ្តប់រយៈពេលរហូតដល់ថ្ងៃទី២០ ខែកញ្ញា។

ក្រសួងបាននិយាយថា ជនស៊ីវិល ១៣១.០០០នាក់ បានចាកចេញពីទីតាំងគ្រោះថ្នាក់បំផុតនៃតំបន់ព្រំដែននោះ ប៉ុន្តែបានចោទប្រកាន់កងកម្លាំងអ៊ុយក្រែន ថាបានឃុំខ្លួនជនស៊ីវិលមួយចំនួនប្រឆាំងនឹងឆន្ទៈរបស់ពួកគេ រួមទាំងមនុស្សចំនួន ៧០-១២០នាក់ នៅក្នុងទីក្រុង ស៊ូដហ្សា (Sudzha)។ ជាមួយគ្នានេះ អភិបាលតំបន់ Kursk លោក Alexei Smirno បាននិយាយថា មនុស្ស ៧៧០នាក់ ត្រូវបានរាយការណ៍ថាបាត់ខ្លួន ចាប់តាំងពីការលុកលុយចាប់ផ្ដើមនៅថ្ងៃ០៦ សីហា មក។

នៅពេលត្រូវសាកសួរអំពីសេចក្តីថ្លែងការណ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន ហេអូហ៊ី ទីឃី (Heorhiy Tykhyi) បាននិយាយថា អ៊ុយក្រែនគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ និងមិនកំណត់គោលដៅលើជនស៊ីវិលទេ ហើយថាខ្លួនមិនទាន់អាចផ្ទៀងផ្ទាត់ការអះអាងទាំងនោះបានឡើយ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា