ព័ត៌មាន
សម្តេចធិបតីរំពឹងថាឆ្នាំនេះកម្ពុជានឹងទទួលភ្ញៀវទេសចរជិត៦លាននាក់ និងឆ្នាំ២០២៦ ចំនួន៧លាននាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវសុទិដ្ឋិនិយមថា នៅក្នុងឆ្នាំ២០២៤នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិជិត៦លាននាក់ និងឆ្នាំ២០២៦ប្រមាណ៧លាននាក់ ខណៈក្តីរំពឹងនេះដោយសារកម្ពុជាមានគម្រោងសាងសង់ នូវហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាច្រើនទៀតដើម្បីលើកកម្ពស់វិស័យទេសចរណ៍នោះ។
តាមរយៈសារលិខិតក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ«ទេសចរណ៍ និងសន្តិភាព» នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានថ្លែងថា ផ្តើមចេញពីផែនទីចង្អុលផ្លូវ (Roadmap) ការស្តារនិងលើកស្ទួយវិស័យទេសចរណ៍ កម្ពុជាត្រូវបានរៀបចំឡើងជាបីដំណាក់កាល ដំណាក់កាលទី១ ជាដំណាក់កាលភាពធន នៃវិស័យទេសចរណ៍ ដំណាក់កាលទី២ជាដំណាក់កាលងើបឡើងវិញនៃវិស័យទេសចរណ៍ និងដំ ណាក់កាលទី៣ ជាដំណាក់កាលដំណើរការឡើងវិញ ឆ្ពោះទៅកាន់អនាគតថ្មី នៃវិស័យទេសចរណ៍កម្ពុជា។ ជាលទ្ធផលកម្ពុជាបានបើកសកម្មភាពសេដ្ឋកិច្ច សង្គមពេលលេញលើ គ្រប់វិស័យ និងទទួលស្វាគមន៍ទេសចរណ៍ឡើងវិញ ហើយកម្ពុជាត្រូវបានទទួលស្គាល់ជា គោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង។
សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាបាននិងកំពុងទទួលកំ ណើនភ្ញៀវទេសចរអន្តរជាតិជាបណ្តើរៗ ដោយក្នុងឆ្នាំ២០២៣កន្លងទៅយើងទទួលបាន ភ្ញៀវទេសចរអន្តរជាតិ ៥.៤៥លាននាក់កើនឡើង រហូតដល់១៣៩.៥ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។ ដោយឡែក៧ខែដើមឆ្នាំ២០២៤នេះយើងទទួលបានទេសចរអន្តរជាតិប្រមាណ៣លាន៧សែននាក់«ហើយរំពឹងថានៅឆ្នាំ២០២៤នេះ កម្ពុជានឹងទទួលបានទេសចរណអន្តរ ជាតិប្រមាណជិត៦លាននាក់ និងប្រមាណ៧លាននាក់ក្នុងឆ្នាំ២០២៦»។
យ៉ាងណាក៏ដោយតាមរយៈសារលិខិតខាងលើនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏ បានអំពាវនាវដល់ក្រសួងស្ថាប័ន វិស័យឯកជន សហគមន៍ ប្រជាពលរដ្ឋដែលពាក់ព័ន្ធ «ចូលរួមស្ដារវិស័យទេសចរណ៍កម្ពុជា» ឱ្យបានផុសផុលបន្ថែមទៀត ទាំងទៅលើទិដ្ឋភាពគុណភាព និងបរិមាណ ប្រកបដោយនិរន្តរភាព បរិយាបន្ន ដើម្បីឱ្យការអភិវឌ្ឍបានជាផ្លែផ្កាទៅគ្រប់ភាគីពាក់ព័ន្ធ។
ដើម្បីជាការចូលរួមអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ក្រោមប្រធានបទ«ទេសចរណ៍ និងសន្តិភាព»នេះដែរ សម្ដេចធិបតីក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋគ្រប់រូប ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ វិស័យឯកជន អង្គការជាតិនិងអន្តរជាតិ សូមមេត្តាចូលរួមគាំទ្រ និងរក្សាឱ្យបានសុខសន្តិភាព វិបុលភាពទោះនៅក្នុងតម្លៃណាក៏ដោយមានសន្តិភាព ទើបមានការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសត្រូវរួមគ្នា អភិរក្សវិស័យទេសចរណ៍វប្បធម៌ និងធម្មជាតិ សហគមន៍ទេសចរណ៍ វប្បធម៌ ប្រពៃណី ឧទ្យានជាតិ ព្រៃសហគមន៍ ផ្សោតទន្លេមេគង្គ ព្រៃឈើ ការការពារបរិស្ថាន ការជំរុញបង្កើនគុណភាពផលិតផល និងសេវាទេសចរណ៍ ការរក្សាបាននូវសុខសន្តិភាព សុវត្ថិភាពទេសចរ ការរក្សាភាពញញឹមរួសរាយរាក់ទាក់ ជាប្រពៃណីរបស់ប្រជាជនយើង ក្នុងការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ភ្ញៀវយ៉ាងកក់ក្តៅ ក្នុងស្មារតីស្រលាញ់រាប់អាន សហប្រតិបត្តិការល្អ ជាពិសេសចូលរួមកាន់តែខ្លាំងក្លា ដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋាន ស្អាត សេវាល្អ ដើម្បីធ្វើឱ្យកម្ពុជាស័ក្តិសម ជាព្រះរាជាណាចក្រអច្ឆរិយៈ និងក្លាយជាគោលដៅទេសចរណ៍លំដាប់ពិភពលោក៕ អត្ថបទ៖ បាន ចក់
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា