ព័ត៌មាន
ស៊ីម៉ាក់ ជំរុញសិក្ខាកាមខិតខំបន្តចំណេះដឹងរបស់ខ្លួនអោយកាន់តែល្អ នឹងអាចមានឱកាសក្លាយជាថ្នាក់ដឹកនាំ
កំពង់ឆ្នាំង៖ ឯកឧត្តម ឯក ប៉ូលីន ប្រធាននាយកដ្ឋានកណ្តាល តំណាងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានជំរុញសិក្ខាកាមក្នុងវគ្គហ្វឹកហ្វឺនរំលឹកបច្ចេកទេសកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះកម្រិត៣, វគ្គហ្វឹកហ្វឺនបច្ចេកទេសអ្នកបញ្ជាសុនខប្រតិបត្តការប្រឆាំងភេវរកម្ម, និងសិក្ខាសាលាស្តីពីបច្ចេកទេសសុនខល្បាត អោយយកចិត្តទុកដាក់ខិតខំរៀនសូត្របន្ត ដើម្បីអាចប្រែក្លាយខ្លួនទៅជាប្រធានក្រុម ឬជាថ្នាក់ដឹកនាំតាមច្ចេកទេសរបស់ខ្លួន ជាពិសេសបានជួយដល់សង្គមជាតិ ប្រជាជន និងរំដោះដីដែលមានមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ អោយមានសុវត្ថិភាព សន្តិសុខល្អដល់ការអភិវឌ្ឍន៍ផងដែរ។
ឯកឧត្តម ឯក ប៉ូលីន បានលើកឡើងថា៖ វគ្គបច្ចេកទេសកទាំង៣នេះ បង្កើតឡើងក្នុងគោលបំណងហ្វឹកហ្វឺនកសាង និងបង្កើនសមត្ថភាពដល់សិក្ខាកាមមកពីអង្គភាពស៊ីម៉ាក់ នគរបាល កងរាជអាវុធហត្ថ យោធា ក្នុងការពង្រឹងសមត្ថភាព ដើម្បីចូលរួមក្នុងការដោះយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការរំដោះដីមានមីន អោយមានសុវត្ថិភាព សន្តិសុខល្អ ។ វិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនរបស់អង្គភាពស៊ីម៉ាក់ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការហ្វឹកហ្វឺនជំនាញបច្ចេកទេស និងចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ ក្នុងវិស័យសកម្មភាពមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ពិសេសបណ្តាប្រទេស ដែលទទួលរងផលប៉ះពាល់ ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីសង្រ្គោះជីវិត និងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមបានបន្តថា៖ សិក្ខាកាមនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាទាំងអស់ នៅពេលដែលចេញពីសាលាហ្វឹកហ្វឺន ទៅបម្រើការងារត្រូវយកចិត្តទុកដាក់ដោយយកចំណេះជំនាញទាំងអស់នេះ ទៅអនុវត្ត និងបម្រើការងារឲ្យមានប្រសិទ្ធភាពខ្ពស់ ព្រោះអ្នកទាំងអស់នេះហើយដែលស្នងពីជនាន់មុន ដូច្នេះរាល់បទពិសោធន៍ និងចំណេះដឹងដែលទទួលបាន សង្ឃឹមថានៅថ្ងៃអនាគតពិតជាអាចធ្វើបាន និងត្រូវអភិវឌ្ឍខ្លួនជានិច្ច ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍន៍ជាតិមាតុភូមិឲ្យមានការរីកចម្រើន និងមានសុខសន្តិភាព៕ កាំង ហុងវាស្នា
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា