ព័ត៌មាន
អាជ្ញាធរអេដស៍បើកកិច្ចប្រជុំអំពីការឆ្លើយតបនឹងមេរោគអេដស៍ និងការបង្ការការចម្លងមេរោគអេដស៍
អាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំខែកញ្ញា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការឆ្លើយតបនឹងមេរោគអេដស៍ ក្នុងការបង្ការការចម្លងមេរោគអេដស៍ក្នុងចំណោមប្រជាជនគន្លឹះ”។
កិច្ចប្រជុំនេះ មានការអញ្ជើញជាអធិបតីដោយ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារក្រុមប្រឹក្សាបច្ចេកទេស នៃគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍ក្រសួង ស្ថាប័ន និងរាជធានី ខេត្ត តាមរយៈចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ zoom ផង។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតបានកោតសរសើរក្រុមប្រឹក្សាបច្ចេកទេស ដែលបានប្រឹងប្រែងក្នុងការអនុវត្តការឆ្លើយតបនឹងមេរោគអេដស៍កន្លងមក ជាពិសេសការជំរុញការងារបង្ការលើក្រុមប្រជាជនគន្លឹះដែលបង្កឱ្យអត្រាប្រេវ៉ាឡង់មេរោគអេដស៍ នៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់មកនៅត្រឹមតែ ៥% នៅឆ្នាំ២០២៣។
ឯកឧត្តមបន្តថា លទ្ធផលប្រសើរនេះ បានមកអាស្រ័យដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការគាំទ្រពី អតីតប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដែលបានអំពាវនាវជាចលនាជាតិតែមួយក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងគិតគូរប្រកបដោយគតិបណ្ឌិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ចំណែកលោកវេជ្ជបណ្ឌិត វិត ស្រេង សមាជិកក្រុមប្រឹក្សាបច្ចេកទេស និងជាប្រធានគម្រោងបង្ការអេដស៍ភូមិភាគឧត្តរ នៃអង្គការ RHAC បានបង្ហាញពីគោលបំណងនៃគម្រោង គឺបង្កើនការស្វែងរកករណីវិជ្ជមានថ្មី ក្នុងចំណោមក្រុមប្រឈមខ្ពស់ (នារីធ្វើការនៅសេវាកម្សាន្ត បុរសស្រឡាញ់ភេទដូចគ្នា និងអ្នកក្លែងភេទ) តាមអន្តរាគមន៍ថ្មីៗ និងពង្រីកតំបន់គ្របដណ្តប់ និងជំរុញការប្រើថ្នាំប្រឹព និងស្រោមអនាម័យ ដែលមានតំបន់គ្របដណ្តប់ និងអ្នកទទួលផល នៃគម្រោងរ៉ាក់នេះដែលគ្របដណ្តប់១៣ខេត្តនៅភាគខាងលិច និងខាងជើងនៃប្រទេស (កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ និងរតនគិរី) និងមានក្រុមគោលដៅ ជាង ៤ ម៉ឺននាក់ទៀត៕ អត្ថបទ៖ រដ្ឋា






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា