ព័ត៌មាន
ឯកឧត្តម ឌិត ទីណា ណែនាំវិទ្យាស្ថាន CDRI បង្កើនការអភិវឌ្ឍន៍វិស័យកសិកម្មដើម្បីផ្តល់ផលចំណេញដល់កសិករ
ភ្នំពេញ : ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងកិច្ចប្រជុំជាមួយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានណែនាំឱ្យយកចិត្តទុកដាក់អភិវឌ្ឍវិស័យកសិកម្ម ដើម្បីជាប្រយោជន៍ជូនដល់ ប្រជាកសិករឲ្យទទួលបានផលចំណេញក្នុងវិស័យមួយនេះ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្រោយចប់កិច្ចប្រជុំ នារសៀលថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងប្រាប់តំណាងវិទ្យាស្ថាន CDRI ឱ្យគិតគូរឱ្យបានច្បាស់លាស់ ស៊ីជម្រៅ នូវរាល់ការអនុវត្តគម្រោងនានារបស់ខ្លួន ដោយត្រូវមានទិសដៅរួមគ្នា ជាពិសេសត្រូវគិតគូរពីនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វើយ៉ាងណាឱ្យប្រជាកសិករ មានហូប មានប្រើ មានបាន និងមានរហូត។
នៅក្នុងការអនុវត្តគម្រោងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យវិទ្យាស្ថាន CDRI យកចិត្តទុកដាក់ស្វែងយល់ពីតម្រូវការចាំបាច់ និងកង្វល់នានារបស់កសិករ ដោយណែនាំបច្ចេកទេសឱ្យចំគោលដៅ មានភាពប្រាកដនិយម ដោយពង្រីកទំហំនៃការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីធានាឱ្យប្រជាកសិករទទួលបានផលចំណេញ ប្រកបដោយនិរន្តរភាព។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យវិទ្យាស្ថាន CDRI សិក្សាស្រាវជ្រាវដើម្បីជួយជំរុញការកែច្នៃ តាមរយៈការបង្កើតផែនការដែលគិតគូរពីប្រសិទ្ធភាពសេដ្ឋកិច្ច និងកាត់បន្ថយចំនាយមិនចាំបាច់ផ្សេងៗ។ បើតាមឯកឧត្តម ការសិក្សានេះមានសារៈសំខាន់ណាស់ ដើម្បីជួយឱ្យប្រជាកសិករទទួលបានផលចំណេញពីកសិផល ជាជាងការលក់វត្ថុធាតុដើម ដែលនាំឱ្យបាត់បង់តម្លៃបន្ថែម៕









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា