ព័ត៌មាន
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយដល់តាៗធាក់ស៊ីក្លូចំនួន៣១១នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជាដែលមានសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាព្រះប្រធានកិត្តិ យស និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅក្នុងឱកាសបុណ្យកាន់បិណ្ឌទី១១ ថ្ងៃទី២៨ ខែកញ្ញា នេះ សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ជាប្រធានក្រុមប្រឹក្សាមូលនិធិត្រីចក្រយានកម្ពុជា បាន អញ្ជើញសួរសុខទុក្ខ និងផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា ចំនួន៣១១នាក់ នៅបរិវេណទីស្នាក់ការកណ្តាលកាកបាទក្រហម កម្ពុជា ។
ក្នុងឱកាសសួរសុខទុក្ខ និងសំណេះសំណាលនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា បានពាំនាំនូវព្រះរាជបន្ទូលហ្លូងម៉ែ ផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹកដល់លោកតា លោកអុំ ធាក់ស៊ីក្លូ និង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ និងសូមជូនពរលោកតា លោកអ៊ំ ជាអ្នកធាក់ស៊ីក្លូទាំងអស់មានសុខភាពល្អ។ សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត បានឱ្យដឹងទៀតថា នេះគឺជាជំនួបលើកទី១ហើយ រវាងកាកបាទក្រហមកម្ពុជា ជាមួយសមាជិកមូលនិធិត្រី ចក្រយានកម្ពុជា (ស៊ីក្លូ) ក្នុងរាជធានីភ្នំពេញ ក្នុងឱកាសអបអរទិវាមនុស្សចាស់កម្ពុជា ១ តុលា និងក្នុងឱកាសបុណ្យ កាន់បិណ្ឌ-ភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាមូលនិធិត្រីចក្រយានកម្ពុជា បានឱ្យដឹង ដែរថា មូលនិធិត្រីចក្រយានកម្ពុជា ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សំដៅអភិរក្សត្រីចក្រយាន (ស៊ីក្លូ) ដែលមានដើមកំណើតតាំងពី ឆ្នាំ១៩៣៦មកម្ល៉េះ។ សមាជិកសកម្ម សរុបចំនួន៣២៣នាក់ ប៉ុន្តែបច្ចុប្បន្ន នៅសល់ត្រឹមតែ២៩៤នាក់ប៉ុណ្ណោះ មូលហេតុ សមាជិក២៩នាក់ បានទទួលមរណភាព និងជរាពាធិ ហើយបច្ចុប្បន្នអ្នកដែលនៅសល់ ទទួលបានប្រាក់ខែទៀងទាត់ និង អាចបើកបានបីដងក្នុងមួយខែ ម្ដង៧ម៉ឺនរៀល ដើម្បីជួយសម្រួលការលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។
អ្នកធាក់ស៊ីក្លូទាំងអស់ បានបង្ហាញក្តីរីករាយ និងថ្លែងអំណរគុណអរគុណជ្រាលជ្រោចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ ដែលបានផ្តល់ប័ណ្ណមូលនិធិសមធម៌ សុខាភិបាល ហើយកន្លងមកតែងតែជួយឧបត្ថមជារឿយ ៗដល់ពួកគាត់ ដោយមានទាំងប្រាក់ប្រចាំខែ ចែកជូនជាគ្រឿងឧបភោគ បរិភោគ និងថវិកានៅរាល់ពិធីបុណ្យទានជាតិធំ ៗ ដូចជាបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌជាដើម។
ឯកឧត្តម ឃួង ស្រេង បានជម្រាបថាការបង្កើតមូលនិធិនេះ គឺជាផ្នែកមួយដ៏សំខាន់ នៃការចូលរួមអនុវត្តប្រព័ន្ធគាំ ពារសង្គម តាមរយៈការជួយសម្រាលទុក្ខលំបាក និងរួមចំណែកគិតគូរអំពីសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋ ដែល ជាអ្នកប្រកបរបរធាក់ស៊ីក្លូ ឱ្យទទួលបានសេវាសង្គមកិច្ច សុខាភិបាល និងការរស់នៅប្រកបដោយភាពថ្លៃថ្នូរ ជាពិសេសរួម គ្នាអភិរក្ស និងអភិវឌ្ឍ មុខរបរធាក់ស៊ីក្លូ ស្របតាមគោលនយោបាយ កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
សូមជម្រាបថាអំណាយផ្តល់ជូន តាៗ ពូៗ អ្នកប្រកបរបរធាក់ស៊ីក្លូ ទាំង៣១១នាក់ ដោយក្នុងមួយនាក់ៗ ទទួល បាន៖ បាយ១ប្រអប់, បង្អែមនំចាក់ក្រចាន់១ប្រអប់, ផ្លែទំពាំងបាយជូ១គីឡូក្រាម, ក្រូចឃ្វិច១គីឡូក្រាម, ទឹកក្រូច១ដប, ទឹកបរិសុទ្ធអរុណា២ដប, អង្គរ២៥គីឡូក្រាម, មី១កេស, ត្រីខ១យូរ, ឃីត១កញ្ចប់ មាន (សារុង, ក្រមា, មុង, ភួយ), ទឹកដោះគោខាប់៥ កំប៉ុង, ភេសជ្ជៈបាកាស៤កំប៉ុង, អាវយឺតដៃវែង១, អាវអាចារ្យ១, ខោជើងវែង២, ស្បែកជើង១គូ, អាវភ្លៀង១, និងថវិកា ៣០០,០០០ រៀល (សាមសិបម៉ឺនរៀល)៕
អត្ថបទៈ សំ ងីម




























-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា