ព័ត៌មាន
ក្រសួងវប្បធម៌ អបអរសាទរចំពោះលទ្ធផលរបស់និសិ្សតមហាវិទ្យាល័យសិល្បៈសូនរូប តាមនិទ្ទេសនីមួយៗ
ភ្នំពេញ ៖ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចូលរួមអបអរសាទរចំពោះលទ្ធផលរបស់និស្សិតមហាវិទ្យាល័យសិល្បៈសូនរូប បានឡើងការពារស្នាដៃបញ្ចប់បរិញ្ញាបត្រឆ្នាំសិក្សា២០២៣-២០២៤ ដោយទទួលបាននិទ្ទេសល្អប្រសើរ និទ្ទេសល្អ និងនិទ្ទេសល្អណាស់, នាល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
លោកសាស្រ្តាចារ្យ សុផុន សំខាន់ ព្រឹទ្ធបុរសមហាវិទ្យាល័យសិល្បៈសូនរូប បានមានប្រសាសន៍ថា និសិ្សតដែលជាបេក្ខជនត្រូវប្រឡងបញ្ចប់បរិញ្ញាបត្រក្នុងឆ្នាំ២០២៣-២០២៤ ចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ សរុបមានចំនួន១៨៣នាក់ ក្នុងនោះមាន៖ ជំនាន់ទី២៦ ឯកទេសតុបតែងលំអ នៃស្ថាបត្យកម្ម មានចំនួន១១៣នាក់ នារី៨៥នាក់, ជំនាន់ទី១៥ ឯកទេសគំនូរសារគមនាគមន៍ មានចំនួន៤៧នាក់ នារី១៦នាក់, ជំនាន់ទី៣២ ឯកទេសវិចិត្រកម្ម មានចំនួន៧នាក់ នារី៤នាក់, ជំនាន់ទី៣០ ឯកទេសចម្លាក់ មានចំនួន២នាក់ និងលោកគ្រូ អ្នកគ្រូ បំពេញយកបរិញ្ញាបត្រសូនរូប មានចំនួន១៤នាក់ នារី៨នាក់។ ជាក់ស្តែងលទ្ធផលបង្ហាញថា បេក្ខជនទទួលបាន និទ្ទេសល្អប្រសើរ ចំនួន៧០នាក់, និទ្ទេសល្អ ចំនួន៤៨នាក់, និទ្ទេសល្អណាស់ ចំនួន៥០នាក់ និងបោះបង់ចំនួន១នាក់។
ចំណែកនិសិ្សតមហាវិទ្យាល័យសិល្បៈសូនរូប ៣រូប ក្នុងចំណោមនិសិ្សតទាំង១៨៣នាក់ គឺនិស្សិត ម៉េង សៀងហៃ ឯកទេសចម្លាក់ទំនើប «ប្រធានបទ រូបលោកអាចារ្យហែម ចៀវ» និស្សិត លឿង យ៉ុងសឹង្ហ ឯកទេស តុបតែងលម្អ នៃស្ថាបត្យកម្ម «ប្រធានបទ សារមន្ទីរតំបន់កោះកេរ» និងនិសិ្សត ផល់ វិចិត្រ ឯកទេសតុបតែងលម្អស្ថាបត្យកម្ម «ប្រធានបទ សិប្បកម្ម និងអភិរក្សឧបករណ៍តន្រ្តីបុរាណខ្មែរ» ដោយទទួលបានលទ្ធផលនិទ្ទេស A បានបង្ហាញចំណាប់អារម្មណ៍រួមគ្នាយ៉ាងដូច្នេះថា ចាប់តាំងពីចូលសិក្សាដំបូងនៅមហាវិទ្យាល័យសិល្បៈសូនរូប នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ធ្វើឲ្យនិសិ្សតទាំងអស់ យល់ដឹងអំពីក្បួន ខ្នាត និងការសិក្សាស្រាវជ្រាវផ្សេងៗជាច្រើនទៀត។ ជាពិសេសថ្ងៃនេះដែល និសិ្សតគ្រប់ជំនាញ បានបញ្ចប់បរិញ្ញាបត្រ ព្រមទាំងទទួលបាននិទ្ទេស A ល្អប្រសើរ ធ្វើឲ្យពួកគាត់រំភើប សប្បាយរីករាយ និងជាឱកាសដ៏កម្រក្នុងជីវិត ដែលបានខិតខំកសាងធ្វើស្នាដៃ ចូលរួមប្រឡងបញ្ចប់បរិញ្ញាបត្រ ទទួលបានលទ្ធផលគួរជាទីគាប់ប្រសើរ ដើម្បីយកទៅជូនលោកឪពុក អ្នកម្តាយ ក្រុមគ្រួសារ លោកគ្រូ អ្នកគ្រូ ជាពិសេសលោកសាស្រ្តាចារ្យដឹកនាំ ដែលលោកបានចំណាយពេលវេលាដ៏មានតម្លៃ ផ្តល់ការគាំទ្រ ការអប់រំ ការណែនាំ និងចែករំលែកបទពិសោធន៍ដែលលោកសាស្រ្តាចារ្យ ឲ្យនិសិ្សតគ្រប់គ្នា និងសូមគោរពថ្លែងអំណរគុណថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ក៏ដូចជាមន្រី្តក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដែលលោកតែងតែខិតខំពុះពារ ធ្វើយ៉ាងណាឲ្យសិល្បៈវប្បធម៌ជាតិ ដែលជាដួងព្រលឹង ដួងវិញ្ញាណអត្តសញ្ញាណជាតិរស់រវើកក្នុងដួងចិត្តប្រជាជន និងបេះដូងរបស់ប្រជាជនខ្មែរយើងតរៀងទៅ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តម សោម សុគន្ធ តំណាងលោកជំទាវ រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមចូលរួមអបអរសាទរ និងរីករាយចំពោះលទ្ធផលរបស់ក្មួយៗនិស្សិតយ៉ាងគាប់ប្រសើរបំផុត លើស្នាដៃដែលបានបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំកន្លងមកនេះ ជាពិសេសមាតា បិតា អាណាព្យាបាល ដែលលោកយល់ថាកូនៗរបស់គាត់ បានឆ្លងកាត់ការសិក្សាអស់រយៈពេល៤ឆ្នាំ និងទទួលបានលទ្ធផលជាទីគាប់ចិត្តនាល្ងាចនេះ។ ក្រោយបញ្ចប់បរិញ្ញាបត្រនាថ្ងៃនេះ ក៏ជាផ្នែកមួយនៃការសម្រាល ប៉ុន្តែនៅពេលក្មួយៗនិសិ្សត ចេញពីមហាវិទ្យាល័យសិល្បៈសូនរូប ក៏រិតតែបង្កើន និងចំណេះជំនាញដែលមាននេះ ទៅបម្រើការងារតាមបណ្តាក្រសួង ស្ថាប័ន អង្គភាព ឲ្យកាន់តែមានការអភិវឌ្ឍលឿនឆ្ពោះទៅមុខ ផ្អែកលើគោលដៅចំណេះដឹងដែលបានឆ្លងកាត់ការសិក្សារយៈពេល៤ឆ្នាំកន្លងមកនេះ៕
អត្ថបទ រដ្ឋា























-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា