ព័ត៌មាន
ក្រុមហ៊ុន អេសស៊ីជី បើកបង្ហាញផលិតផលក្បឿងសេរ៉ាមិចថ្មី អ៊ិចសេឡា ក្រេស្តា (Excella Cresta)
ភ្នំពេញ ៖ អេសស៊ីជី ដែលជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់គ្រឿងសំណង់ឈានមុខគេនៅក្នុងតំបន់អាស៊ាន បានរៀបចំកម្មវិធីសម្ពោធផលិតផលថ្មី គឺក្បឿងសេរ៉ាមិច អ៊ិចសេឡា ក្រេស្ដា (Excella Cresta) ដែលត្រូវបានផលិតឡើងជាមួយបច្ចេកវិទ្យាទំនើប រួមបញ្ចូលនូវសិល្បៈនវានុវត្តន៍ ដ៏ល្អឥតខ្ចោះទាក់ទង នឹងផ្នែកដំបូលអគារ និងលំនៅដ្ឋាន។
កម្មវិធីដ៏ធំនេះត្រូវបានអញ្ជើញចូលរួមជាអធិបតីដោយលោក Ronnayut Manasatian អគ្គនាយកចែកចាយ នៃក្រុមហ៊ុន SCG Distribution and Retail Cambodia ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ អេសស៊ីជី រួមជាមួយនឹងអតិថិជនរបស់ក្រុមហ៊ុន SCG ជាច្រើនរូបទៀត។
លោក Ronnayut Manasatian បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អតិថិជនទាំងអស់ ដែលតែងតែផ្ដល់នូវទំនុកចិត្តក្នុងការជ្រើសរើសប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ក្រមហ៊ុន អេសស៊ីជី តាំងពីដើមរៀងមក។ គោលបំណងសំខាន់ដែលយើងរៀបចំឡើងនូវកម្មវិធីសម្ពោធជាផ្លូវការនូវផលិតផលក្បឿងសេរ៉ាមិច អ៊ិចសេឡា ក្រេស្ដា (Excella Cresta) មិនត្រឹមតែជាការបើកសម្ពោធផលិតផលថ្មីប៉ុណ្ណោះទេ ប៉ុន្ដែកម្មវិធីនេះ គឺជាការពង្រឹងភាពជាដៃគូ និងនិរន្តរភាពជាមួយអតិថិជនផងដែរ។ ក្បឿង អេសស៊ីជី ប្រភេទអ៊ិចសេឡា ក្រេស្ដា (Excella Cresta) ជាក្បឿងសេរ៉ាមិច ដែលត្រូវបានផលិតឡើងតាមបច្ចេកវិទ្យាស្រោបពណ៌ពិសេស Advance Glazing Technique ដែលជាបច្ចេកវិទ្យាផលិតផ្ដាច់មុខរបស់ក្រុមហ៊ុន អេសស៊ីជី ហើយវាមិនត្រឹមតែមានពណ៌ស្រស់ស្អាតទាក់ទាញ និងជាប់បានយូរអង្វែងប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាជម្រើសដ៏ល្អសម្រាប់ម្ចាស់លំនៅដ្ឋាន ដែលចង់បានប្រភេទក្បឿង ដែលមិនប៉ះពាល់ដល់បរិស្ថានផងដែរ។ ក្បឿងសេរ៉ាមិច អ៊ិចសេឡា ក្រេស្ដា (Excella Cresta) របស់ អេសស៊ីជី ត្រូវបានផលិតឡើង ដោយយកចិត្តដាក់ខ្ពស់បំផុត ជាមួយនឹងការគិតគូរអំពីតម្រូវការរបស់អ្នកប្រើប្រាស់ ទាំងផ្នែកគុណភាព និងសោភ័ណភាព។ ក្បឿងសេរ៉ាមិច អ៊ិចសេឡា ក្រេស្ដា (Excella Cresta) មានបីពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ, ពណ៌ដីឥដ្ឋ និងពណ៌ស។ ក្នុងនោះ ក្បឿង អ៊ិចសេឡា ក្រេស្ដា (Excella Cresta) ពណ៌ស គឺមានសោភណ្ឌភាពទាក់ទាញស្រដៀងគ្នាទៅនឹងថ្មម៉ាបធម្មជាតិពណ៌ស។ ក្បឿង អ៊ិចសេឡា ក្រេស្ដា (Excella Cresta) ពណ៌ខ្មៅវិញ គឺមានរំលេចនូវពណ៌ដូចត្បូងនិលពណ៌ខ្មៅ។ រីឯ ក្បឿង អ៊ិចសេឡា ក្រេស្ដា (Excella Cresta) ពណ៌ដីឥដ្ឋ គឺត្រូវបានផលិតឡើងជាមួយសោភណ្ឌភាពទាក់ទាញ ដូចទៅនឹងដីឥដ្ឋដែលត្រូវបានឆ្លងកាត់ការដុតកម្ដៅ រួមជាមួយនឹងខ្សាច់គ្រីស្តាល់ពណ៌មាសដ៏ស្រស់ស្អាត។
ក្រៅពីផលិតផលក្បឿងសេរ៉ាមិចថ្មីនេះ ក្រុមហ៊ុន អេសស៊ីជី ក៏មានការបង្ហាញជូននូវផលិតផលផ្សេងៗ ជាច្រើនទៀតដែរ ដូចជា ក្បឿងស៊ីម៉ងត៍អេសស៊ីជីពណ៌ថ្មីៗ អេសស៊ីជី ស្មាតបត (SCG SmartBoard), អេសស៊ីជី ស្មាតវូត (SCG Smartwood) ព្រមទាំងផលិតផលម៉ាក ឡាយរ៉ា (LYRA) ដែលរួមមាន សម្ភារៈបន្ទប់ទឹក រ៉ូប៊ីណេ ស៊ីងលាងចាន និងឥដ្ឋពន្លឺជាដើម។
សូមបញ្ជាក់ផងដែរថា អេសស៊ីជី គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យសម្ភារៈសំណង់ ជាពិសេសការផ្គត់ផ្គង់ក្បឿងសេរ៉ាមិចសម្រាប់ប្រក់ដំបូលអគារ និងលំនៅដ្ឋាននានា។ ក្នុងរយៈពេលជាង 3០ឆ្នាំមកនេះ អេសស៊ីជី គឺជាក្រុមហ៊ុនដំបូងគេ ដែលបាននាំចូល និងបង្កើតទីផ្សារសម្រាប់ក្បឿងសេរ៉ាមិច ជាមួយនឹងការកំណត់នូវស្ដង់ដារខ្ពស់នៅក្នុងឧស្សាហកម្មនេះ។
ក្រុមហ៊ុន អេសស៊ីជី គឺជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងតំបន់អាស៊ាន ដែលត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុន ដែលមានការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់។ ក្រុមហ៊ុនកំពុងបង្កើនប្រតិបត្តិការរបស់ខ្លួន ដោយការរួមបញ្ចូលនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ តាមរយៈវិធីសាស្ត្រ “ESG 4 Plus” ដោយសង្កត់ធ្ងន់ទៅលើការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យដល់កម្រិតសូន្យ (Net Zero Emission) ដោយជំរុញបរិស្ថានបៃតង ការកាត់បន្ថយវិសមភាពសង្គម និងការពង្រឹងកិច្ចសហការជាមួយនឹងភាពជឿទុកចិត្តតាមរយៈតម្លាភាព៕
អត្ថបទ រដ្ឋា

























-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា