ព័ត៌មាន
កូរ៉េខាងជើង៖ ការផ្ដល់ជំនួយយោធារបស់អាមេរិកដល់អ៊ុយក្រែន គឺជា «កំហុសដ៏ធ្ងន់ធ្ងរ»
កូរ៉េខាងជើង ដែលត្រូវបានចោទប្រកាន់ពីបទផ្គត់ផ្គង់អាវុធខុសច្បាប់ដល់រុស្ស៊ីនោះ នៅថ្ងៃអាទិត្យ (ទី២៩ ខែកញ្ញា) នេះ បានលើកឡើងថា ការផ្ដល់ជំនួយយោធារបស់សហរដ្ឋអាមេរិកមានតម្លៃ ៨ពាន់លានដុល្លារអាមេរិក ដល់អ៊ុយក្រែន គឺជា «កំហុសដ៏ធ្ងន់ធ្ងរ» ហើយកំពុងប្រលែងលេងជាមួយភ្លើង ពោលគឺប្រឈមជាមួយហានិភ័យ ដែលប្រឆាំងនឹងមហាអំណាចនុយក្លេអ៊ែររុស្ស៊ី។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសពីជំនួយថ្មី ក្នុងពេលដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានធ្វើទស្សនកិច្ច នៅទីក្រុងវ៉ាស៊ីនតោន ដោយការផ្ដល់នេះ គឺដើម្បីជួយឲ្យទីក្រុងគីវការពារខ្លួន ហើយជំនួយនោះមានរួមទាំងអាវុធចម្ងាយឆ្ងាយ ដែលនឹងធ្វើឲ្យកាន់តែមានភាពប្រសើរឡើង ចំពោះសមត្ថភាពវាយប្រហារទៅលើរុស្ស៊ី ក្នុងចម្ងាយែលមានសុវត្ថិភាពជាងមុន។

ពាក់ព័ន្ធនឹងកញ្ចប់ជំនួយនោះ លោកស្រី Kim Yo Jong (គីម យូ ជុង) ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un (គីម ជុងអ៊ុន) បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើឲ្យជម្លោះនៅអ៊ុយក្រែនកើនឡើងកាន់តែខ្លាំង និងជំរុញឲ្យបណ្ដាប្រទេសអឺរ៉ុបទាំងអស់រំកិលទៅកៀកនឹងមាត់ជ្រោះនៃការមានសង្គ្រាមនុយក្លេអ៊ែរ។

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA លោកស្រី គីម បានសង្កត់ធ្ងន់ថា៖ «សហរដ្ឋអាមេរិក និងលោកខាងលិច មិនគួរធ្វើមិនដឹងមិនឮ ឬមើលស្រាលដល់ការព្រមានធ្ងន់ៗរបស់រុស្ស៊ីនោះឡើយ»។ លោកស្រី បានលើកជាសំណួរថា៖ «តើសហរដ្ឋអាមេរិក និងលោកខាងលិចពិតជាអាចដោះស្រាយផលវិបាកបានដែរ ឬទេ នៅពេលដែលពួកគេប្រលែងជាមួយភ្លើង ពោលគឺប្រឆាំងទល់នឹងរុស្ស៊ី ដែលជាមហាអំណាចនុយក្លេអ៊ែរបែបនេះ?»។
សូមបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (វ្ល៉ាឌីមៀរ ពូទីន) បានព្រមានថា លោកអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើរុស្ស៊ីរងការវាយប្រហារដោយមីស៊ីល ហើយនឹងពិចារណាលើការវាយប្រហារណាមួយប្រឆាំងនឹងខ្លួន ដែលគាំទ្រដោយមហាអំណាចនុយក្លេអ៊ែរ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា