ព័ត៌មាន
ឯកឧត្តម ស៊ុន ចាន់ថុល បន្តផ្សព្វផ្សាយអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជូនសមាគមវិនិយោគិនកាណាដា ប្រមាណ៦០រូប ក្នុងក្រុងម៉ុងត្រេអាល់
ម៉ុងត្រេអាល់ កាណាដា៖ កាលពីរសៀលថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤ (ម៉ោងនៅក្នុងតំបន់) ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលជួបជាមួយសមាគមវិនិយោគិនកាណាដា ក្រោមការសម្របសម្រួលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជាប្រចាំក្រុងម៉ុងត្រេអាល់ និងមានការចូលរួមពីតំណាងរដ្ឋបាលខេត្តកេបិច, អភិបាលតំបន់ Saint Laurent នៃក្រុងម៉ុងត្រេអាល់, និងធុរជនប្រមាណ៦០រូបអញ្ជើញចូលរួម ដើម្បីផ្សព្វផ្សាយអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។
ជាកិច្ចចាប់ផ្ដើម ថ្នាក់ដឹកនាំពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចែករំលែកអំពីព័ត៌មានជាមូលដ្ឋាននានាសម្រាប់កិច្ចការងារវិនិយោគនៅកម្ពុជា ជូនដល់វិនិយោគិនទាំងអស់ដែលបានចូលរួម។ បន្ថែមពីនេះ ក្រៅអំពីសក្ដានុពលដែលបានបង្ហាញឡើងដោយតំណាងរដ្ឋាភិបាលកម្ពុជា ក៏មានការចូលរួមចែករំលែកបទពិសោធន៍ជោគជ័យរបស់វិស័យឯកជនទាំងកម្ពុជា និងកាណាដាផ្ទាល់ដែលបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ ជាក់ស្ដែង ក៏បានមានការចូលរួមចែករំលែកបទពិសោធន៍ជោគជ័យពីលោក David Pellerin អំពីអាជីវកម្ម Circle K របស់ខ្លួន នៅប្រទេសកម្ពុជាផងដែរ៕




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា