ព័ត៌មាន
អ៊ីស្រាអែលវាយប្រហារលីបង់ ដោយដាក់សម្ពាធលើក្រុមហេសបូឡា ក្រោយសម្លាប់មេដឹកនាំរបស់ក្រុម
អ៊ីស្រាអែលបានវាយប្រហារលើគោលដៅជាច្រើន នៅក្នុងប្រទេសលីបង់ នាថ្ងៃអាទិត្យ (ទី២៩ ខែកញ្ញា) នេះ ដោយបានដាក់សម្ពាធទៅលើក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ ដោយការវាយប្រហារបន្ថែមទៀត បន្ទាប់ពីខ្លួនបានផ្ដល់ភាពបរាជ័យយ៉ាងធ្ងន់ធ្ងរ ដោយការសម្លាប់មេដឹកនាំរបស់ក្រុម គឺលោក Sayyed Hassan Nasrallah (សាយយេដ ហាសសាន ណាស្រាលា)។

យោធាអ៊ីស្រាអែល បាននិយាយថា កម្លាំងទ័ពអាកាស បានវាយប្រហារទៅលើគោលដៅភេរវករហេសបូឡា រាប់សិបកន្លែង នៅលីបង់ ក្នុងនោះរួមទាំងទាំងជើងទម្របាញ់រ៉ូកែតសំដៅទៅកាន់ដែនដីអ៊ីស្រាអែល ជារចនាសម្ព័ន្ធដែលផ្ទុកអាវុធ ហើយនិងហេដ្ឋារចនាសម្ព័ន្ធភេរវកបន្ថែមផ្សេងទៀត។

ជាមួយគ្នានេះ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ នាពេលព្រឹក កងទ័ពជើងទឹក បានឲ្យដឹងថា ប្រព័ន្ធការពាររបស់ខ្លួនបាន្ទាក់ចាប់រ៉ូកែត ១គ្រាប់ ដែលបាញ់សំដៅចូលទៅកាន់ប្រទេសអ៊ីស្រាអែលពីតំបន់សមុទ្រក្រហម ហើយចំនួន ៨គ្រាប់ផ្សេងទៀតដែលបាញ់ចេញមកពីប្រទេសលីបង់ បានធ្លាក់នៅតំបន់ទីវាល។

គួរបញ្ជាក់ថា ការវាយប្រហារតាមអាកាសដ៏ធំរបស់អ៊ីស្រាអែល កាលពីថ្ងៃសុក្រ លើទីស្នាក់ការកណ្តាលរបស់ក្រុមហេសបូឡា នៅជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut (បេរូត) បានបណ្ដាលឲ្យប្រមុខរបស់ក្រុមនេះ លោក Nasrallah ស្លាប់។ អ៊ីស្រាអែលបានប្រកាសពីការសម្លាប់រូបលោក កាលពីថ្ងៃសៅរ៍ ហើយក្រោយមក ក្រុមហេសបូឡា បានបញ្ជាក់ពីការស្លាប់របស់មេដឹកនាំខ្លួន។
ក្រសួងសុខាភិបាលរបស់លីបង់ បានប្រាប់ឲ្យដឹងថា មនុស្សយ៉ាងតិច ៣៣នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ កាលពីថ្ងៃសៅរ៍ (ទី២៨ ខែកញ្ញា) ដែលនាំឲ្យចំនួនអ្នកស្លាប់សរុប គិតចាប់តាំងពីជម្លោះ បានផ្ទុះឡើងកាលពីថ្ងៃទី៨ ខែតុលា ឡើងដល់ជាង ១.៦៧០នាក់ ក្នុងនោះមានទាំងកុមារ ១០៤នាក់ផងដែរ៕
-
ព័ត៌មាន6 days agoក្រុមគ្រូពេទ្យខេត្តកោះកុង ចុះបេសកម្មពិនិត្យព្យាបាលជំងឺទូទៅ អប់រំសុខភាពមាត់ធ្មេញជូនប្រជាពលរដ្ឋនៅឃុំថ្មដូនពៅ
-
ព័ត៌មាន1 week agoការថែទាំខួបផ្លូវជាការចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធវីរបុរសជាតិ និងយុទ្ធជនពលីដើម្បីបុព្វហេតុជាតិ របស់ប្រទេសអាស៊ែបៃហ្សង់
-
ព័ត៌មាន1 week agoឃាត់ខ្លួនជនបរទេសជាង១០០នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងអគារខនដូរ១កន្លែង នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភានិវត្តន៍មកកាន់មាតុប្រទេសវិញ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រី និងចូលរួមវេទិកាសន្តិភាពប៉ារីស នៅប្រទេសបារំាង
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ ក្នុងពេលសង្គ្រាមព្រំដែនកម្ពុជា-ថៃ សិស្សបានរៀនជាលក្ខណៈប្រមូលផ្តុំ នៅសាលារៀន និងនៅជំរំ ខណៈបន្ទាប់ពីសង្គ្រាមស្ងប់ស្ងាត់សាលារៀនមួយចំនួន បានបើកដំណើរការឡើងវិញ
-
ព័ត៌មាន1 week agoឯកឧត្តម សាយ សំអាល់៖ ការរស់នៅបានសុខក្នុងសន្តិភាព ធ្វើឲ្យជាតិសាសន៍នានានៅកម្ពុជារួមគ្នាប្រឆាំងសង្គ្រាម
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលសម្រេចពន្យារពេលអនុវត្តការយកពន្ធលើចំណេញមូលធនទ្រព្យចំនួន ៦ ប្រភេទរហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦