ព័ត៌មាន
កម្លាំងប្រតិបត្តការសឹករងកំពង់ឆ្នាំង ធ្វើលំហាត់សមយុទ្ធជំនាញបច្ចេកទេសសង្រ្គោះ ការរុករកជនរងគ្រោះ ពេលមានគ្រោះមហន្តរាយធម្មជាតិផ្សេងៗ
កំពង់ឆ្នាំង៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំកម្លាំងចំនួន១៥០នាក់ ធ្វើសមយុទ្ធជួយសង្គ្រោះ និងត្រៀមអន្តរាគមន៍ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ ជាពិសេសទឹកជំនន់ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានបន្តថា៖ ក្នុងសមយុទ្ធជួយសង្គ្រោះ និងអន្តរាគមន៍ប្រជាពលរដ្ឋពេលមានគ្រោះធម្មជាតិផ្សេងៗនេះ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានផ្សព្វផ្សាយដល់កម្លាំងអន្តរាគមន៍ទាំងអស់ ត្រូវត្រៀមប្រុងប្រៀបមធ្យោបាយ និងសម្ភារៈ តាមផែនការរង់ចាំអនុវត្តតាមបទបញ្ជាដែលថ្នាក់លើបានប្រគល់ជូន ដើម្បីចល័តដោះស្រាយជួយប្រជាពលរដ្ឋបានទាន់ពេលវេលា។ ការធ្វើលំហាត់សមយុទ្ធ ដើម្បីពង្រឹងនូវចំណេះជំនាញក្នុងការត្រៀម លក្ខណៈគ្រប់ពេលវេលា ក្នុងការសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្ត រាយជាយថាហេតុណាមួយកើតឡើង។ ការធ្វើលំហាត់សមយុទ្ធជំនាញបច្ចេកទេសសង្រ្គោះគ្រោះមហន្តរាយ ការរុករកនិងសង្គ្រោះជនរងគ្រោះនេះ មានការចូលរួមពីកងកម្លាំងប្រតិបត្តការសឹករងកំពង់ឆ្នាំងចំនួន១៥០នាក់ សម្រាប់ត្រៀមឆ្លើយតបនិងសង្គ្រោះនៅពេលមានគ្រោះទឹកជំនន់ ឬគ្រោះធម្មជាតិផ្សេងៗកើតដោយយថាហេតុ។ លោកបានបញ្ជាក់ថា៖ ការហ្វឹកហ្វឺន និងការធ្វើលំហាត់សមយុទ្ធនាពេលនេះ នឹងផ្តល់នូវទិន្នផល និងប្រសិទ្ធភាពអាចកែប្រែទិដ្ឋភាព ខ្វះខាតនៃសមត្ថភាពរុករកសង្គ្រោះរបស់យើងកន្លងមកសម្រាប់ការឆ្លើយតបបានឆាប់រហ័ស ដើម្បីជួយសង្គ្រោះអាយុជីវិតជនរងគ្រោះយ៉ាងមានប្រសិទ្ធភាពខ្ពស់។ យុទ្ធសាស្រ្តគ្រប់គ្រងគ្រោះមហន្តរាយនេះ ត្រូវមានសមាសភាពយុទ្ធសាស្រ្តដែលឆ្លើយតបទៅនឹងទិដ្ឋភាពទាំងអស់នៃការគ្រប់ គ្រងគ្រោះមហន្តរាយដូចជា ការប៉ាន់ប្រមាណហានិភ័យ ការប្រកាសឱ្យដឹងមុនពីគ្រោះមហន្តរាយ និងការតាមដានត្រួតពិនិត្យ ការត្រៀមបង្ការនិងការកាត់បន្ថយគ្រោះថ្នាក់ ការត្រៀមរៀបចំសម្រាប់ការឆ្លើយតបសង្គ្រោះបន្ទាន់ និងការស្តារឡើងវិញ។
លោកឧត្តមសេនីយ៍ត្រី បានស្នើដល់កងកម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង ត្រូវមានវិន័យខ្ពស់ ថែទាំសុខ ភាពឱ្យបានមាំមួន អភិវឌ្ឍន៍សមត្ថភាពជំនាញជានិច្ច ធ្វើលំហាត់ និងធ្វើការហ្វឹកហ្វឺនជាប្រចាំ ហើយរាល់ការបំពេញ ការងារប្រតិបត្តិការរុករក សង្គ្រោះត្រូវជឿជាក់លើសមត្ថភាពខ្លួនឯងជួយគ្នាទៅវិញទៅមក ដើម្បីធានាដល់ការ ប្រតិបត្តិការឱ្យមានលក្ខណៈស្វ័យប្រវត្តិរហ័សរហួនទាន់ចិត្ត។ ការរៀបចំកម្មវិធីលំហាត់សមយុទ្ធនេះ ធ្វើឡើង ដើម្បីជាការត្រៀមបម្រុងដ៏ល្អប្រសើរសម្រាប់ការឆ្លើយតបគ្រោះមហន្តរាយ ពិសេសដោយទឹកជំនន់ក្នុងឆ្នាំនេះ៕ កាំង ហុងវាស្នា





-
ព័ត៌មាន4 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS6 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន5 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន