ព័ត៌មាន
មនុស្សជាង ២០នាក់បានស្លាប់ ដោយសារព្យុះ John វាយប្រហារលើប្រទេសម៉ិកស៊ិក
អ្នកស្រុកនៅភាគនិរតីនៃប្រទេសម៉ិកស៊ិក កាលពីថ្ងៃសៅរ៍ (២៨ កញ្ញា) បានជម្លៀសចេញពីផ្ទះសម្បែងដែលត្រូវបានជន់លិចដោយសំណល់ព្យុះសង្ឃរា ចន (John) ដែលបានវាយប្រហារតំបន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិកអស់រយៈពេលមួយសប្តាហ៍ ដោយនាំមកនូវទឹកជំនន់ និងបំណាក់ដី ដែលបានសម្លាប់មនុស្សយ៉ាងតិច ២២នាក់។

នៅរដ្ឋ ហ្គែរ៉េរ៉ូ (Guerrero) ដែលជាតំបន់រងគ្រោះខ្លាំងជាងគេ និងជារដ្ឋក្រីក្របំផុតមួយរបស់ម៉ិកស៊ិក មនុស្ស ១៨នាក់បានស្លាប់ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ នៅភាគខាងត្បូង ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា មានមនុស្ស ៣នាក់ស្លាប់នៅរដ្ឋ អ័រហ្សាកា (Oaxaca) ហើយក្មេងប្រុសម្នាក់បានស្លាប់នៅក្នុងទន្លេមួយនៅភាគខាងជើងក្នុងរដ្ឋ មីឆ័រអាកាន់ (Michoacan)។

ព្យុះ John បានពង្រឹងយ៉ាងឆាប់រហ័សទៅជាព្យុះសង្ឃរាដ៏ធំមួយកាលពីថ្ងៃចន្ទសប្ដាហ៍មុន មុនពេលវាយប្រហាររដ្ឋ Guerrero។ ព្យុះនេះបានបាត់បង់កម្លាំង បន្ទាប់មកបង្កើតខ្លួនឡើងវិញនៅតំបន់ឆ្នេរ ហើយបង្កផលប៉ះពាល់ដល់ឆ្នេរភាគខាងជើង ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់។ ព្យុះ John បានចាប់ផ្តើមរលាយបាត់កាលពីថ្ងៃសុក្រ ហើយមិនត្រូវបានចាត់ទុកថាជាព្យុះសកម្មទៀតទេ។

គួររម្លឹកថា កាលពីខែតុលា ឆ្នាំមុន ព្យុះសង្ឃរា អូទីស (Otis) បានវាយប្រហារតំបន់ អាកាពុលកូ (Acapulco) របស់ម៉ិកស៊ិក ជាព្យុះប្រភេទទី៥ ដែលបានបោកបក់យ៉ាងលឿនពីឆ្នេរសមុទ្រ ដោយបានបណ្តាលឱ្យមនុស្សជាង ៥០នាក់ស្លាប់ និងការខូចខាតរាប់ពាន់លានដុល្លារ ប៉ុន្តែកម្រិតទឹកភ្លៀងពីព្យុះ John កើនឡើងជិតបីដង លើសពីកម្រិតទឹកភ្លៀងដែលបានបង្កើតដោយព្យុះ Otis ពីមុននោះ៕
-
PR NEWS6 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន5 days agoមន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope សំរាប់ពិនិត្យ ព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង
-
ព័ត៌មាន3 days agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”
-
ព័ត៌មាន3 days agoសម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
-
ព័ត៌មាន2 days agoអ្នកនាំពាក្យក្រសួងការពារជាតិ៖ មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់
-
ព័ត៌មាន3 days agoក្រសួងការងារបង្ហាញក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីចរាចរណ៍បណ្តាលឱ្យបងប្អូនកម្មករជាង ១០នាក់ស្លាប់ និងរបួសជាង៣០នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ
-
ព័ត៌មាន1 week agoរដ្ឋខាតថវិកាចន្លោះពី ៥៥ ទៅ ៧០ លានដុល្លារក្នុងមួយខែដើម្បីបន្ធូរបន្ថយពន្ធលើតម្លៃប្រេង
-
ព័ត៌មាន1 week agoរដ្ឋបាលខេត្តកណ្តាលចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ នៅទូទាំងខេត្ត