ព័ត៌មាន
សភានិងមុខរបរ កំពុងចូលរួមទាក់ទាញទេសចរណ៍ តាមរយៈការផ្តល់សេវាកម្មម្ហូបអាហារ
ក្រុមអ្នកជំនាញក្នុងវិស័យម្អូបអាហារ នៃសភានិងមុខរបរ បើកការប្រកួតប្រជែង និងដាក់បង្ហាញការរចនា កែច្នៃលម្អលើផ្លែឈើ និងបន្លែ ប្រកបដោយសោភ័ណ្ឌភាព និងការទាក់ទាញ ដើម្បីចូលរួមលើកកម្ពស់វិស័យម្ហូបអាហារ និងការចូលរួមដល់ការទាក់ទាញភ្ញៀវ ទេសចរ។
លោក ដា សុខុន ប្រធានគ្រប់គ្រងវិស័យទេសចរណ៍ និងបដិសណ្ឋាកិច្ច នៃសភានិងមុខរបរ លើកឡើងក្នុងពិព័រណ៍វិស័យម្ហូប អាហាររបស់សភានិងមុខរបរ និងមីក្រូសហគ្រាសកម្ពុជា នៅចុងសប្តាហ៍កន្លងមកថា ជុំវិញវិស័យម្ហូបអាហារ បានដើរតួយ៉ាងសំខាន់ សម្រាប់ការហូបចុកប្រចាំថ្ងៃ និងជាអាហារប្រកបដោយអនាម័យ និងមានសុវត្ថិភាពខ្ពស់។ ទាក់ទិនបញ្ហានេះ សភានិងមុខរបរ តែងតែ គូរនិងយកចិត្តទុកដាក់បំផុត ជាក់ស្តែងការរៀបចំព្រឹត្តិការណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ គឺចង់បង្ហាញដល់ប្រជាពលរដ្ឋ អំពីវិស័យ ម្អូបអាហារនៅកម្ពុជា និងការចូលរួមលើកកម្ពស់ដល់សហគ្រាសកែច្នៃម្ហូបអាហារ សម្រាប់ផលិត និងចែកចាយលើទីផ្សារឱ្យបានកាន់ តែច្រើន។
លោក បន្តថា ជុំវិញវិស័យម្ហូបអាហារនេះ, ក្រៅពីការផ្តល់ូវអាហារដែលមានអនាម័យ និងសុវត្ថិភាព ការរចនាលម្អលើផ្លែឈើ និងបន្លែ វាក៏ជាផ្នែកមួយនៃការចូលរួមលើកកម្ពស់ដល់វិស័យម្ហូបអាហារប្រកបដោយសោភ័ណ្ឌភាព និងក៏ជាផ្នែកមួយយ៉ាងសំខាន់ នៃការទាក់ទាញភ្ញៀវទេសចរផងដែរ, ជាក់ស្តែងនៅក្នុងព្រឹត្តិការណ៍នេះ សភានិងមុខរបរ ក៏បើកឱ្យមានការប្រកួតប្រជែង បង្ហាញនូវ ស្នាដៃ នៃការរចនា កែលម្អលើផ្លែឈើ និងបន្លែ ខណៈបច្ចុប្បន្ននៅតាមសណ្ឋាគារ និងភោជនីយដ្ឋានធំៗមួយចំនួន បានកំពុងលើក កម្ពស់ម្អូបអាហារ តាមរយៈនៃការរចនានេះ។
ទាក់ទិនវិស័យទេសចរណ៍វិញ, ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ លើកឡើងថា នៅក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២៤ កម្ពុជាទទួលទេចរអន្តរជាតិ បានចំនួនជាង ៣ លាននាក់ កើនជាង ២៣ ភាគរយ បើធៀបនិងឆ្នាំ២០២៣។ ឯកឧត្តម បន្តថា នៅពេលដែលមានកំណើនភ្ញៀវទេសចរ យើងត្រូវតែបង្កើននូវផលិតផលទេសចរណ៍ សម្រាប់លក់ជូនភ្ញៀវទេសចរ ជាវត្ថុអនុស្សាវរីយ៍ និងសេវាផ្សេងៗ ជាពិសេសវិស័យម្ហូបអាហារ គឺជាម្ហូបអាហារដែលឆ្ងាញ់ ប្រកបដោយអនាម័យ និងមានសុវត្ថិភាព ដែលធ្វើឱ្យភ្ញៀវ ពិសារហើយចង់ពិសារទៀត ដោយបញ្ហាទាំង នេះគឺជាសេវាទេសចរណ៍មួយដ៏សំខាន់ ដែលមិនអាចខ្វះបាន ក្នុងការចូលរួមចំណែក លើកកម្ពស់ទេសចរណ៍នៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា