ព័ត៌មាន
ក្រុងពោធិ៍សាត់ត្រៀមកងកម្លាំង និងប្រជាការពារជិត ១៥០០នាក់ ការពារសុខសុវត្ថិភាព ក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌ
រដ្ឋបាលខេត្តពោធិ៍សាត់ បានត្រៀមកងកម្លាំង និងប្រជាការពារ ជិត១៥០០នាក់រួចជាស្រេច ដើម្បីចូលរួមការពារសុខសុវត្ថិភាព សណ្តាបធ្នាប់សាធារណៈជូនដល់ បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលអញ្ជើញមកក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ក្នុងកំឡុងពេលនៃពិធីបុណ្យភ្ជុំបិណ្ឌ ដោយកម្លាំងអាវុធហត្ថខេត្តមានចំនួន៧០នាក់ កម្លាំងនគរបាលខេត្ត និងក្រុងពោធិ៍សាត់មានចំនួន៦១០នាក់ និងប្រជាការពារមានចំនួន៨១៤នាក់។
នៅល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជារការឯកភាពខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយ កងកម្លាំង និងប្រជាការពារ ដោយឯកឧត្តមមានប្រសាសន៍លើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យអាជ្ញាធរខេត្តក្រុង ការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងចរាចរណ៍ឱ្យបានល្អប្រសើរក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ ហើយឯកឧត្តម អភិបាលខេត្តបានជំរុញ និងសូមឱ្យបងប្អូនកងកម្លាំង និងប្រជាការពារទាំងអស់ ត្រូវពង្រឹងការងារថែរក្សាការពារសណ្តាប់ធ្នាប់សាធារណៈជូនដល់ប្រជាពលរដ្ឋ ព្រោះថាភាពរីករាយ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ ជាតួនាទីភារៈកិច្ចរបស់កងកម្លាំង និងប្រជាការពារ ដែលតែងតែលះបង់ទាំងកម្លាំងកាយចិត្តជូនប្រជាពលរដ្ឋនិងសង្គមជាតិយើង ដូចនេះវត្តមានរបស់កងកម្លាំង និងប្រជាការពារ ជាភាពរីករាយ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ។ ក្នុងនោះដែរ ឯកឧត្តម ខូយ រីដា បានជូនថវិកាលើកទឹកចិត្តដល់បងប្អូនកងកម្លាំង និងប្រជាការពារទាំងអស់ផងដែរ ៕ អត្ថបទ និងរូបភាព ៖ ភិរុណ ពៅ








-
PR NEWS4 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន6 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
កីឡា4 days agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨