ព័ត៌មាន
ប្រជាពុទ្ធបរិស័ទបង្ហាញទឹកចិត្តជ្រះថ្លាក្នុងការធ្វើបុណ្យរួមគ្នាជាគ្រួសារ នៅថ្ងៃកាន់បិណ្ឌទី១៤
នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤នេះ ឈានចូលដល់កាន់បិណ្ឌទី១៤។ ប្រជាពុទ្ធបរិស័ទ ជាច្រើនពិសេសជាលក្ខណៈគ្រួសារ បានអញ្ជើញនាំយកចង្ហាន់វេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជីដូនជីតា សាច់ញាតិ ដែលបានចែកឋានទៅលោកខាងមុខ។ ការអញ្ជើញទៅវត្តអារាមនៅថ្ងៃនេះ ម្នាក់បង្ហាញនូវទឹកចិត្តជ្រះថ្លា ដែលបានមកធ្វើបុណ្យរួមគ្នាជាលក្ខណៈគ្រួសារ ក្នុងឱកាសឈប់សម្រាកនេះ។
ឈានចូលដល់ថ្ងៃកាន់បិណ្ឌទី ១៤នេះ ជាឱកាសឈប់សម្រាកពីការងារទូទាំងប្រទេស សម្រាប់អ្នកបំពេញការងារនៅតាមក្រសួងស្ថាប័នរដ្ឋ ក៏ដូចជាអ្នកបំពេញការងារនៅតាមបណ្ដាក្រុមហ៊ុនឯកជន។ ឱកាសឈប់សម្រាកនេះ ជាការជួបជុំគ្រួសារសម្រាប់ប្រជាពលរដ្ឋកម្ពុជា ហើយក៏ជាឱកាសនាំយកចង្ហាន់វេរប្រគេនជូនព្រះសង្ឃសម្រាប់គ្រប់សមាជិកគ្រួសារ ក្នុងការធ្វើបុណ្យរួមគ្នាផងដែរ។
នៅថ្ងៃកាន់បិណ្ឌទី ១៤នេះ ប្រជាពុទ្ធបរិស័ទជាច្រើនបានអញ្ជើញទៅ វត្តគល់ទទឹង ដែលស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ស្ថិតក្នុងសំលៀកបំពាក់ បែបប្រពៃណី ហូលផាមួង អាវប៉ាក់ស រឺខោខ្មៅអាវ ស ពួកគេបានបង្ហាញស្នាមញញឹម ប្រកបដោយទឹកចិត្តជ្រះថ្លា ក្នុងការធ្វើបុណ្យរួមគ្នានៅថ្ងៃនេះ។ ពួកគាត់លើកឡើងថា នឹងបន្តធ្វើដំណើរកំសាន្តសម្រាប់ឱកាសឈប់សម្រាកនេះ។ ពួកគេក៏សូមជូនពរ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ប្រកបដោយសេចក្ដីសុខ ពិសេសសុខសុវត្ថិភាព សម្រាប់ការធ្វើដំណើរផងដែរ។
សម្រាប់ឱកាសឈប់សម្រាកក្នុងពិធីភ្ជុំបិណ្ឌនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុញ្ញាតឱ្យមានការប្រើប្រាស់រថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋ ទៅកាន់ទីស្រុកកំណើតនៅតាមបណ្ដាខេត្ត និងធ្វើដំណើរត្រឡប់ចូលរាជធានីភ្នំពេញ ដោយមិនគិតថ្លៃផងដែរ។ ការផ្ដល់ជូននេះ ជាការគិតគូខ្ពស់ ទៅលើសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាកាត់បន្ថយការចំណាយរបស់ពលរដ្ឋ។
ជាក់ស្ដែង គឺមានការប្រើប្រាស់រថយន្តក្រុងជិត ៥០០គ្រឿង សម្រាប់ការធ្វើដំណើរទៅកាន់ទីបណ្ដាខេត្ត ដោយមិនគិតថ្លៃ៕ អត្ថបទ៖ គឹម ហុក







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា