ព័ត៌មាន
បេសកកម្មសន្តិសុខនៅប្រទេសហៃទី ត្រូវបានបន្ថែមពេលមួយឆ្នាំទៀត
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ បានបន្ថែមពេលការអនុញ្ញាតចំពោះបេសកកម្មនគរបាលពហុជាតិសាសន៍នៅក្នុងប្រទេសហៃទី ដែលត្រូវបានបំផ្លាញដោយអំពើឧក្រិដ្ឋកម្ម ប៉ុន្តែ គ្មានការអំពាវនាវណាមួយដើម្បីប្រែក្លាយបេសកម្មនេះឲ្យទៅជាបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដូចដែលបានស្នើឡើងដោយទីក្រុងព័រអូប្រាំង នោះទេ។

សេចក្តីសម្រេច ដែលបានអនុម័តជាឯកច្ឆ័ន្ទ បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនៅក្នុងប្រទេសហៃទី រួមមានអំពើហិង្សា សកម្មភាពឧក្រិដ្ឋកម្ម និងការភៀសខ្លួនយ៉ាងច្រើន។
អង្គការសហប្រជាជាតិ បាននិយាយថាមនុស្សជាង៣.៦០០នាក់ ត្រូវបានសម្លាប់នៅឆ្នាំនេះ នៅក្នុងអំពើហិង្សារបស់ក្រុមជនអន្ធពាល ដែលបានញាំញីនៅក្នុងប្រទេសនេះ។
បេសកកម្មការពារដឹកនាំដោយប្រទេសកេនយ៉ា ដែលស្វែងរកជំនួយដល់នគរបាលជាតិប្រទេសហៃទី ្នុងការដណ្តើមយកមកវិញនូវតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមជនអន្ធពាល ត្រូវបានបន្ថែមពេល រហូតដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥។
ជាច្រើនខែបន្ទាប់ពីមានភ្លើងខៀវដំបូងរបស់ក្រុមប្រឹក្សា នៅក្នុងខែតុលា ឆ្នាំ២០២៣ ប្រទេសកេនយ៉ាបានចាប់ផ្តើមដាក់ពង្រាយកងកម្លាំងរបស់ខ្លួនដំបូងគេ នៅក្នុងរដូវក្តៅនេះ។
បច្ចុប្បន្ន កម្លាំងមានបុគ្គលិកប្រហែល៤០០នាក់។

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា