ព័ត៌មាន
ប្រព័ន្ធផ្សព្វផ្សាយ៖ ទូកនេសាទវៀតណាមរងការវាយប្រហារ ជិតប្រជុំកោះមានជម្លោះ ក្នុងសមុទ្រចិនខាងត្បូង
សារព័ត៌មានរដ្ឋ កាលពីយប់ថ្ងៃចន្ទ (ទី៣០ ខែកញ្ញា) បានរាយការណ៍ថា អ្នកនេសាទវៀតណាមយ៉ាងតិច១០នាក់ បានរងរបួស បន្ទាប់ពីទូករបស់ពួកគេ ត្រូវបានវាយប្រហារដោយនាវាបរទេស ខណៈពេលដែលកំពុងនេសាទ ក្នុងសមុទ្រចិនខាងត្បូង នៅជិតប្រជុំកោះ Paracel ដែលត្រូវបានទាមទារទាំងពីប្រទេសចិន និងវៀតណាម។
ដោយដកស្រង់សម្តីអាជ្ញាធរ នៅខេត្ត Quang Ngai ភាគកណ្តាល សារព័ត៌មាន Thanh Nien បានរាយការណ៍ថា ការវាយប្រហារនោះ បានកើតឡើងនៅថ្ងៃទី២៩ ខែកញ្ញា។ តែយ៉ាងណា សេចក្ដីរាយការណ៍ មិនបានផ្តល់ការពិពណ៌នាលម្អិត អំពីនាវាបរទេស ឬថា តើទូកនេសាទនោះត្រូវបានវាយប្រហារយ៉ាងដូចម្ដេច។
ដោយសម្អាងលើសម្ដីរបស់លោក Nguyen Thanh Bien កាពីតែននៃទូកនេសាទនោះ របាយការណ៍ បានឲ្យដឹងថា អ្នកនេសាទ ៣នាក់ ក្នុងចំណោមអ្នកនេសាទទាំងនោះ បានបាក់ជើង និងដៃ ដោយសារការវាយប្រហារនោះ។ របាយការណ៍បានបន្តថា ទូកនេសាទដែលមានអ្នកនេសាទ ១០នាក់នោះបានចេញដំណើរពីកំពង់ផែមួយក្នុងខេត្ត កាលពីថ្ងៃទី១៣ ខែកញ្ញា។
ក្រសួងការបរទេសវៀតណាម និងចិន មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់ារព័ត៌មាន Reuters។ តែសេចក្ដីរាយការណ៍នោះ បានបន្ថែមថា អាជ្ញាធរវៀតណាមកំពុងស៊ើបអង្កេតលើហេតុការណ៍នេះ៕


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា