ព័ត៌មាន
[UPDATE] មនុស្ស ២៥នាក់ ត្រូវបានគេបារម្ភថាស្លាប់ក្នុងអគ្គិភ័យឆាបឆេះរថយន្តដឹកសិស្ស នៅថៃ
មនុស្សរហូតដល់ទៅ ២៥នាក់ ត្រូវបានគេបារម្ភថា ស្លាប់ បន្ទាប់ពីអណ្ដាតភ្លើងដ៏សន្ធោសន្ធៅ បានឆាបឆេះរថយន្តដឹកសិស្ស និងគ្រូចំនួន ៤៤នាក់ ក្នុងដំណើរកម្សាន្តរបស់សាលា នៅប្រទេសថៃ នាថ្ងៃអង្គារ (ទី១ ខែតុលា)។
សារព័ត៌មាន The Nation បានដកស្រង់សម្តីក្រុមអ្នកជួយសង្គ្រោះដែលនិយាយថា ពួកគេបានទាញយកសពឆេះខ្លោចយ៉ាងតិច ១០នាក់ ពីរថយន្តក្រុង។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Suriya Jungrungreangkit បាននិយាយថា ចំនួនអ្នកស្លាប់មិនទាន់ច្បាស់នៅឡើយទេ ប៉ុន្តែមនុស្ស ២៥នាក់ មិនទាន់បានដឹងពីជោគវាសនា បន្ទាប់ពីមានអគ្គិភ័យនេះ។ លោកបានប្រាប់អ្នកសារព័ត៌មានថា៖ «របាយការណ៍ដំបូង បានបង្ហាញថា មានអ្នកជិះនៅលើឡាននោះចំនួន ៤៤នាក់ ដោយមានសិស្ស ៣៨នាក់ និងគ្រូ ៦នាក់។ តាមយងដឹងឥឡូវនេះ គ្រូ ៣នាក់ និងសិស្ស ១៦នាក់ បានចេញពីឡាននោះ»។ លោកបានបន្ថែមថា៖ «សម្រាប់អ្នកបាត់ខ្លួន យើងមិនទាន់ច្បាស់នៅឡើយទេ»។

រូបភាពដំបូងដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម និងផ្សព្វផ្សាយដោយសារព័ត៌មាន ក្នុងស្រុក បង្ហាញពីផ្សែងពណ៌ប្រផេះដ៏ក្រាស់ឃ្មឹកដែលហុយទ្រលោមចេញពីរថយន្តក្រុង ដែលផ្នែកខ្លះនៅតែត្រូវបានឆាបឆេះនៅឡើយ។ អ្នកថតរូបរបស់សារព័ត៌មាន Reuters បានឃើញរថយន្តពន្លត់អគ្គិភ័យ នគរបាល និងរថយន្តសង្គ្រោះ បានចតនៅជុំវិញរថយន្តដែលប្រែពណ៌ទៅជាខ្មៅ ដោយមានក្រុមអ្នកពន្លត់អគ្គិភ័យនៅឈរមុខទ្វារចូល។
នាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra បានឲ្យដឹងថា និស្សិតទាំងនោះកំពុងធ្វើទស្សនកិច្ចសិក្សាពីខេត្ត Uthai Thani ចម្ងាយប្រហែល ២៥០គីឡូម៉ែត្រ ភាគខាងជើងរដ្ឋធានីបាងកក ហើយលោកស្រី បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះ តាមរយៈបណ្ដាញសង្គម X៕

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា