ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនពរបងប្អូនជនរួមជាតិធ្វើដំណើរត្រឡប់ពីស្រុកកំណើត ប្រកបដោយសុខសុវត្ថិភាព
តាមរយៈបណ្ដាញសង្គមនាល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជូនពរ បងប្អូនជនរួមជាតិទាំងអស់សូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ពីស្រុកកំណើតទៅកាន់ទីកន្លែងនានាទូទាំងប្រទេស និងសូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងជោគជ័យគ្រប់ភារកិច្ច ។
ជាមួយគ្នានេះ សម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះរដ្ឋបាលរាជធានីភ្នំពេញ ក្រសួង-ស្ថាប័ន វិស័យឯកជន និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំរថយន្តក្រុងចំនួន ៦៥៣ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋយើង ទៅមកពីរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានាទូទាំងប្រទេស ដើម្បីចូលរួមប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌជាមួយក្រុមគ្រួសារ ដោយមិនមានការបង់ថ្លៃ ។
សូមបញ្ជាក់ថា សម្រាប់លោកតាលោកយាយ អ៊ំពូមីង បងប្អូន និងក្មួយៗ ដែលត្រូវធ្វើដំណើរត្រលប់មករាជធានីភ្នំពេញ សូមមើលតារាងកម្មវិធី និងទីតាំង មានភ្ជាប់ជូន ើម្បីទទួលបានសេវាកម្មរថយន្តក្រុងរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ៕




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា