ព័ត៌មាន
អ្នកនាំពាក្យ៖ ភ្ជុំ៣ថ្ងៃ ស្ថានភាពសន្តិសុខមានភាពល្អប្រសើរ ពលរដ្ឋធ្វើបុណ្យ និងដើរកម្សាន្តដោយភាពរីករាយ
ឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានថ្លែងថា ពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ទី៣ ខែតុលា ឆ្នាំ២០២៤ ស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ មានភាពល្អប្រសើរ ដោយប្រជាពលរដ្ឋបានទៅធ្វើបុណ្យនៅតាមវត្តអារាម ឬទីសក្ការបូជានានា និងដើរកម្សាន្តតាមរមណីយដ្ឋានផ្សេងៗ ប្រកបដោយភាពសប្បាយរីករាយ និងសន្តិសុខល្អ ។
ថ្លែងប្រាប់ BTV នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក មានប្រសាសន៍ថា ថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋបានធ្វើដំណើរទៅស្រុកកំណើតជួបជុំគ្រួសារ ការនាំយកចង្ហាន់ទេយ្យទានទៅប្រគេនព្រះសង្ឃ នៅតាមវត្តអារាម ឬតាមទីបូជនីយដ្ឋានផ្សេងៗ ក្រោមបរិយាកាសកក់ក្ដៅ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានបន្តថា ជាពិសេសភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តនៅតំបន់រមណីយដ្ឋាននៅទូទាំងប្រទេស នៅប្រមាណជាង ១ពាន់គោលដៅ ប្រកបដោយការសប្បាយរីករាយ គ្មានអ្វីជាការព្រួយបារម្ភ ចំពោបញ្ហាអសន្តិសុខនោះទេ។
ឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន បានបន្ថែមថា ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះចំនួន ២៤លើក ស្មើនឹង ៤១ភាគរយ ខណៈឆ្នាំនេះកើតឡើង ៣៤លើក ហើយឆ្នាំមុនកើតឡើង ៥៨លើក តែគួរឲ្យសោកស្ដាយអ្នកស្លាប់ឆ្នាំនេះមានរហូតដល់ ៣០នាក់ កើនឡើងចំនួន ៨នាក់ បើធៀបនឹងឆ្នាំមុន៕ អត្ថបទ៖ បាន សុខរិទ្ធិ

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា