ព័ត៌មាន
សពក្មេងស្រីប្រុស២នាក់ដែលលង់ទឹកស្លាប់កាលពីយប់មិញ បានរកឃើញនៅព្រឹកថ្ងៃនេះ
កំពង់ឆ្នាំង៖ សពក្មេងស្រីប្រុស២នាក់ដែលបានលង់ទឹកទន្លេកាលពីយប់មិញ បានរកឃើញហើយនៅវេលាម៉ោងជិត៩ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤នេះ។ នេះបើយោងតាមការបញ្ជាក់ពីលោក វន ស៊ីផា អភិបាលស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
គួរំលឹកថា កាលពីម៉ោងប្រមាណជិត៧យប់ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤នេះ នៅក្នុងភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច មានជនជាតិខ្មែរអ៊ីស្លាម១គ្រួសារ បានឆ្លងទូកពីត្រើយខាងកើតមកត្រើយខាងលិច ពេលមកដល់ចំណុចកើតហេតុកណ្តាលទន្លេ ទូកនោះបានជួបជានឹងខ្យល់ខ្លាំងបណ្តាលអោយក្រឡាប់លិចតែម្តង ដោយឡែកឪពុកបានជួយបានកូនអាយុ៥ឆ្នាំតែម្នាក់ប៉ុណ្ណោះ។ ដោយឡែកកូនស្រីអាយុ១៤ឆ្នាំ និងក្មួយប្រុសអាយុ១៤ឆ្នាំ បានលង់ស្លាប់នៅក្នុងទន្លេនោះ និងទើបរកឃើញសពក្មេងរងគ្រោះទាំង២នាក់នៅម៉ោងប្រមាណជិត៩ព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤នេះ ហើយសមត្ថកិច្ចក្រោពិនិត្យសពរួចបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ កាំង ហុងវាស្នា
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា