ព័ត៌មាន
អ្នកជំនាញ៖ ម្ចាស់ SME គួរចាប់យកជំនាញទន់ ដើម្បីពង្រឹងខ្លួនលើការធ្វើអាជីវកម្មឱ្យបានជោគជ័យ
អ្នកជំនាញអាជីវកម្ម ជំរុញឱ្យម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវអភិវឌ្ឍជំនាញ Soft Skill និងការចាប់យកបច្ចេកវិទ្យាថ្មីៗ ដែលជាតម្រូវការ និងការគ្រប់គ្រងហិរញ្ញវត្ថុឱ្យមាននិរន្តរភាព ទើបជំរុញការធ្វើអាជីវកម្មរបស់ខ្លួនបានជោគជ័យ។
បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា លើកឡើងនៅក្នុងវេទិកាពិភាក្សា ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុក្នុង អាជីវកម្មសហគ្រាសធុនមីក្រូ តូច និងមធ្យម នេះថា ជុំវិញការធ្វើជំនួញ ច្បាស់ណាស់គឺម្ចាស់អាជីវកម្មចង់បានប្រាក់ចំណូល និងការ គ្រប់គ្រង់អាជីវកម្មប្រកបដោយនិរន្តរភាព។ បញ្ហានេះម្ចាស់អាជីវកម្ម ត្រូវតែពង្រឹងនិងពង្រីកជំនាញ និងចំណេះដឹង ឱ្យស្របនិង អាជីវកម្មរបស់ខ្លួន ជាពិសេសការចាប់យកនូវបច្ចេកវិទ្យាថ្មីៗនៅក្នុងបរិបថកំពុងរីកចម្រើន ដើម្បីបម្រើដល់ដំណើរការផលិត និងការផ្គត់ ផ្គង់ផលិតផលលើទីផ្សារជាដើម ។
លោកបណ្ឌិត បន្តថា ទាក់ទិនការធ្វើជំនួញនេះ ស្រាប់ការប្រើប្រាស់បច្ចេកវិទ្យា វាគឺជារឿងមួយដ៏សំខាន់ ចំណែកជំនាញទន់ វារិតតែសំខាន់ថែមទៀត ក្នុងនោះបើសិនម្ចាស់អាជីវកម្មមិនបានយល់ដឹងអំពីជំនាញទន់ អាជីវកម្មទាំងនោះក៏មិនមានការអភិវឌ្ឍរីក ចម្រើនខ្លាំងនោះឡើយ ។ ដោយឡែកសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យមវិញ, ការប្រើប្រាស់ជំនាញទន់ (Soft Skill) គឺមិន អាចអត់បាននោះឡើយ, ជាក់ស្តែងចំពោះ SME ដែលកំពុងរីកចម្រើន គឺដោយសារការប្រើប្រាស់ជំនាញ (Soft Skill) នេះឯង កាល ណាយើងចេះនូវជំនាញផ្នែកនេះ អាចជួយដល់ម្ចាស់អាជីវកម្មធ្វើការងារកាន់តែប្រសើរ និងបានលឿនជាងមុន ខណៈពីមុនមកៗការ ធ្វើអាជីវកម្មគឺដើម្បីរស់ តែបច្ចុប្បន្នការធ្វើអាជីវកម្មគឺមានការប្រកួតប្រជែង ដែលទាមទារឱ្យម្ចាស់អាជីវកម្មត្រូវចេះប្រើប្រាស់ជំនាញ។
ចំណែកទាក់ទិនបច្ចេកវិទ្យាហិរញ្ញវត្ថុវិញ, លោក ទិត្យ កំរង នាយកឫទ្ធិពលនិងអេបកត់លុយ លើកឡើងថា ជុំវិញហិរញ្ញវត្ថុនេះ ពិភព លោកលែងនិយាយពីអក្ខរកម្មហិរញ្ញវត្ថុទៀតហើយ គឺគេនិយាយពីចំណេះដឹងហិរញ្ញវត្ថុ ព្រោះហិរញ្ញវត្ថុវាគឺជាគ្រឹះដ៏សំខាន់ក្នុងការធ្វើ អាជីកម្ម ក្នុងនោះប្រសិនបើការគ្រប់គ្រង់ហិរញ្ញវត្ថុបានល្អ ការធ្វើអាជីវកម្មនឹងទទួលបានរីកចម្រើន។ លោកបន្តថា ជុំវិញហិរញ្ញវត្ថុនេះ ប្រសិនបើយើងចេះគ្រប់គ្រងវាតាំងពីតូច នៅពេលចង់បើកអាជីវកម្ម ពួកគេនឹងមានមូលដ្ឋានគ្រឹះរួចជាស្រេច ដែលអាចគ្រប់គ្រង របាយការណ៍ហិរញ្ញវត្ថុ និងអាចដឹងលើការរកស៊ីទទួលទាន ចំណេញ ឬខាតជាដើម ព្រោះបច្ចុប្បន្នយើងសង្កេតឃើញថា ចំពោះ សហគ្រាសមីក្រូ ភាគីពួកគាត់ច្រើនចាយវាយលុយនៅលើអាជីវកម្មផ្នែកនេះទាំងអស់ ដូច្នេះប្រសិនបើការចេះគ្រប់គ្រងហិរញ្ញវត្ថុ អាជីវកម្មរបស់របស់គាត់ប្រភេទនេះ នឹងអាចដំណើរការទៅបាន៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន4 days agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS5 days agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន1 week agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន1 week agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន1 week agoសម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ
-
កីឡា6 days agoជើងឯកថ្នាក់ជាតិកីឡាគុនល្បុក្កតោ ជាការជួបជុំរបស់អ្នកជំនាន់ក្រោយបន្តកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនព្រលឹងវប្បធម៌ខ្មែរ
-
ព័ត៌មាន2 days agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
ព័ត៌មាន7 days agoការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្តេច