ព័ត៌មាន
អភិបាលខេត្តតាកែវណែនាំកុំឱ្យមានដំឡើងថ្លៃផ្ទះសំណាក់ និងមហ្ហូបអាហារក្នុងឱកាសសិស្សប្រឡងបាក់ឌុប
តាកែវ ៖ អភិបាលខេត្តតាកែវឯកឧត្តម វ៉ី សំណាង បានធ្វើការណែនាំដល់អភិបាលក្រុងស្រុកចំនួន ៥ ដែលមានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ «បាក់ឌុប» ឱ្យតាមដាន និងចុះពិនិត្យមើល កុំឱ្យមានការដំឡើងថ្លៃ ផ្ទះសំណាក់ និង ម្ហូបអាហារ ក្នុងឱកាសសិស្សានុសិស្សមកស្នាក់នៅដើម្បីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ។
ឯកឧត្តមអភិបាលខេត្តបានថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតី កិច្ចប្រជុំណែនាំគណៈកម្មការអប្បមាទទូទាំងប្រទេស និងប្រធាន អនុប្រធានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡា នៅថ្ងៃទ៦ ខែតុលា ឆ្នាំ ២០២៤នេះ ដោយបានណែនាំដល់អភិបាលក្រុង ស្រុក ត្រូវពិនិត្យមើលលើថ្លៃផ្ទះសំណាក់ និងការលក់ម្ហូបអាហារឱ្យបានច្បាស់លាស់ មិនត្រូវបណ្ដែតបណ្ដោយឱ្យក្រុមឆ្លៀតឱកាសពេលប្រឡងនេះទៅកេញចំណេញចំពោះសិស្សានុសិស្សឡើង ពីព្រោះនាំឱ្យប៉ះពាល់ដល់ប្អូនៗសិស្សានុសិស្សដែលមកចូលរួមប្រឡង ហើយបើមានករណីបែពនេះកើតមានឡើងត្រូវចាត់វិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។
ក្នុងឱកាសនោះដែលឯកឧត្តមអភិបាលខេត្តតាកែវក៏បានណែនាំដល់សម្ថកិច្ចទាំងអស់នៅក្នុងខេត្តត្រូវជួយរៀបចំសណ្ដាប់ធ្នាប់ និងជួយសម្រួលចរាចរតាមបណ្ឌលប្រឡងឱ្យបានល្អប្រសើរ។ ចំណែកការផ្ញើកង់ម៉ូតូរបស់បេក្ខជនចូលរួមប្រឡងមិនតម្រូវឱ្យបង់ប្រាក់នោះទេ។
សូមបញ្ជាក់ថា ក្នុងការប្រឡងសញ្ញាប័ត្រទុតីយភូមិសម័យប្រឡង ៨ តុលា ២០២៤ សម្រាប់ខេត្តតាកែវ មានមណ្ឌលប្រឡងចំនួន ១៧ ស្មើនឹង ៣៧៧ បន្ទប់ មានបេក្ខជនសរុប ៩៣៤២ នាក់ ស្រី ៤៩៦៧ នាក់។ ដោយនៅក្នុងដែរ ថ្នាក់វិទ្យាសាស្រ្ត មាន៥មណ្ឌល ស្មើនឹង ១០០បន្ទប់ មានបេក្ខជនសរុប ២៤៣៩នាក់ ស្រី ១៤៨៤ នាក់ និង ថ្នាក់វិទ្យាសាស្រ្តសង្គម មាន ១២មណ្ឌល ស្មើនឹង ២២៧បន្ទប់ មានបេក្ខជនសរុប ៦៩០៣នាក់ ស្រី ៣៤៨៣នាក់ ៕





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា